ក្រៅពីអេក្រង់លាតពេញ និងកាមេរ៉ាបង្កប់ក្នុងអេក្រង់! តើអ្នកចង់បានអីទៀត?

//s4.kh1.co/07/0747ff9eaa26618cd7bd9b51a02ff54bc0da9afe.jpg
បច្ចេកវិទ្យា

 ០១-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រៅពីអេក្រង់លាតពេញ និងកាមេរ៉ាបង្កប់ក្នុងអេក្រង់ តើអ្នកចង់បានអីទៀត? នេះជាឃា្លមួយដែល OPPO តែងតែសួរអ្នកគាំទ្ររបស់ខ្លួន និងបំពេញនូវអ្វីដែលពួកគេចង់បាន។ ឥឡូវចំណុចទាំងពីរនេះ OPPO ធ្វើបានហើយ ព្រោះកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន OPPO បានបង្ហាញទូរស័ព្ទដែលមានអេក្រង់មានរាងកោងនៅសងខាងគែម ដែលកោងរហូតដល់ 88 ដឺក្រេ និងមិនមានប៊ូតុងនៅសងខាងឡើយ ដើម្បីបង្ហាញពីភាពជឿនលឿនរបស់ពួកគេ ទៅកាន់មហាជន ចំពោះការស្វែងរកនូវទម្រង់ថ្មីមួយទៀតនៃស្មាតហ្វូនដ៏អស្ចារ្យនាពេលអនាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន Oppo
ស្មាតហ្វូន Oppo

លើកនេះ Oppo លេងម៉ូដអេក្រង់ស្ទើរតែពេញគែម 100% តែម្តង (៩៣,៨%) ថែមទាំងមានកាមេរ៉ាបង្កប់ក្រោមអេក្រង់ដូចកាលបានបង្អួតក្នុងព្រឹត្តិការណ៍ MWC នៅទីក្រុងសៀងហៃដូច្នោះដែរ។ អេក្រង់កោងដ៏ស្រស់ស្អាតនេះត្រូវបានក្រុមហ៊ុនឲ្យឈ្មោះថា Waterfall Screen ដោយមានគែមលើ និងគែមក្រោមស្ទើតែបាត់តែម្តង មិនធ្លាប់មាន។
លោក Brian Shen ជាអនុប្រធានក្រុមហ៊ុន Oppo បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះនៅលើបណ្តាញសង្គម Weibo ដោយបញ្ជាក់ថាអេក្រង់ថ្មីនេះ ប្រើបន្ទះអេក្រង់តូចជាងបន្ទះអេក្រង់របស់ស៊េរី Oppo Find X ទៅទៀត ប៉ុន្តែគួរឲ្យស្តាយយើងមិនបានឃើញខ្នងខាងក្រោយរបស់ស្មាតហ្វូននោះឡើយ ប្រហែលជា OPPO ទុក Surprise ទៀតហើយ។ លោកបានឲ្យដឹងទៀតថា ស្មាតហ្វូនដែលបំពាក់អេក្រង់ Waterfall នេះ នឹងបង្ហាញខ្លួននៅឆ្នាំក្រោយ ​ហើយវាកាន់តែធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត បន្ទាប់ពីបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់បានរៀបចំជោគជ័យ។
សូមបញ្ជាក់ថា OPPO គឺជាក្រុមហ៊ុនដែលធ្លាប់មានបទពិសោធន៍ក្នុងការស្រាវជ្រាវ ការបង្កើតថ្មីសម្រាប់គំនិតច្នៃប្រឌិតគ្មានដែនកំណត់ ចាប់តាំងពីម៉ូឌែល X903 ដែលជាស្មាតហ្វូនដំណើរការដោយប្រព័ន្ធ Android ដំបូងគេបង្អស់ចាប់តាំងពីឆ្នាំ២០១១ មកម៉្លេះ ហើយទស្សនៈក្នុងការស្វែងរកទិសដៅអនាគតរបស់ស្មាតហ្វូន ត្រូវបានក្លាយជាគោលដៅចុងក្រោយសម្រាប់ក្រុមផលិតករ OPPO៕

ស្មាតហ្វូន Oppo
ស្មាតហ្វូន Oppo
ស្មាតហ្វូន Oppo
ស្មាតហ្វូន Oppo
ស្មាតហ្វូន Oppo
ស្មាតហ្វូន Oppo
ស្មាតហ្វូន Oppo
ស្មាតហ្វូន Oppo
ស្មាតហ្វូន Oppo
ស្មាតហ្វូន Oppo
ស្មាតហ្វូន Oppo
ស្មាតហ្វូន Oppo
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T