អស្ចារ្យណាស់! អ្នកវិទ្យាសាស្រ្តបង្កើត កែវដាក់ក្នុងភ្នែក ដែលអាចពង្រីកឬបង្រួម ដោយគ្រាន់តែព្រិចភ្នែកប៉ុណ្ណោះ

//s4.kh1.co/6b/6b7455ef3e40644e74d68e913b28218768db2ac4.jpg
បច្ចេកវិទ្យា

 ០១-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ ថ្មីៗកន្លងទៅនេះ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ UC San Diego បានបង្កើតគំរូកែវដាក់ភ្នែកដែលអាចគ្រប់គ្រងដោយចលនាភ្នែករបស់អ្នកប្រើបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា កែវដាក់ក្នុងភ្នែកនេះ អាចមានសមត្ថភាពពង្រីក ឬបង្រួមដោយគ្រាន់តែព្រិចភ្នែកពីរដងប៉ុណ្ណោះ។  ប្រភេទកែវដាក់ក្នុងភ្នែកនេះ ត្រូវបានផលិតឡើង​ពី​ Biomimetic lens ​ជាមួយ​នឹង​បច្ចេកវិទ្យា Polymer films ​ដែល​មាន​តួនាទី​ចម្លងសញ្ញាចលនា ពី​កែវភ្នែក​ទៅកាន់ឧបករណ៍​ដើម្បី​ដំណើរការ។

រូបតំណាង
រូបតំណាង

លោកវេជ្ជបណ្ឌិត Shenggiang Cai ដែលជាអ្នកដឹកនាំការស្រាវជ្រាវបានប្រាប់ឲ្យដឹងថា សម្រាប់អ្នកដែលប្រើប្រាស់កែវដាក់ភ្នែកនេះ ទោះបីជាអ្នកបិទជិតក៏ដោយ ក៏គ្រាប់ភ្នែករបស់អ្នកនៅតែអាចធ្វើចលនា និងបង្កើតសញ្ញា Electro-oculographic បានដែរ។ Electro-oculographic មានតួនាទី តាមដាននិងកត់ចំនាំចលនារបស់ភ្នែក។

យ៉ាងណាមិញ ការបង្កើតកែវដាក់ក្នុងភ្នែកនេះ ទើបតែបានចេញជាគំរូទេ ដោយសារក្រុមអ្នកវិទ្យាសាស្ត្រត្រូវការពេលវេលាដើម្បីសិក្សាស្រាវជ្រាវបន្ថែម។ អ្នកវិទ្យាសាស្ត្រសង្ឃឹមថា កែវដាក់ក្នុងភ្នែកនេះនឹងមានប្រយោជន៍ជាខ្លាំងទៅដល់មនុស្សទាំងអស់នៅថ្ងៃអនាគត៕

នៅពេលពង្រីកជិត
នៅពេលពង្រីកជិត
នៅពេលបង្រួមឆ្ងាយ
នៅពេលបង្រួមឆ្ងាយ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T