តោះមកមើលប្រណីតភាពនៃសណ្ឋាគារ OPPO 5G ទាំងអស់គ្នា!

//s4.kh1.co/c9/c959696b0637d44453f425c9f18d1a5603177a60.jpg
បច្ចេកវិទ្យា

 ៣១-កក្កដា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ថ្មីៗនេះក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានបង្កើតសណ្ឋាគារខ្នាតតូចមួយដ៏ប្រណីត ដែលរចនាដោយសំបកកុងតឺន័រគួរឲ្យទាក់ទាញបំផុតសម្រាប់ក្រុមអ្នកជំនួញ និងអ្នកដែលចូលចិត្តផ្នែកបច្ចេកវិទ្យា ដោយពួកគេបានដាក់ឈ្មោះថាជា សណ្ឋាគារ OPPO 5G (OPPO 5G Hotel) ទំនើបចុងក្រោយប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សណ្ឋាគារ OPPO 5G 
សណ្ឋាគារ OPPO 5G 

សណ្ឋាគារ OPPO 5G នេះបង្កើតឡើងក្នុងគោលបំណងស្វែងរកថវិកាសម្បុរសជនជាលើកដំបូង ដើម្បីផ្គត់ផ្គង់ក្នុងព្រឹត្តិការណ៍ HOTA លើតំបន់ Gold Coast ក្នុងប្រទេសអូស្រ្តាលី។ សណ្ឋាគារ OPPO 5G មានទំហំ ៤០ហ្វីត ផ្នែកខាងក្រៅលាបពណ៌ខ្មៅ និងភ្ជាប់ជាមួយឈ្មោះ OPPO 5G Hotel និងផ្នែកខាងក្នុងបានរចនាឡើងដោយភាពប្រណីត ដោយបានបំពាក់ជាមួយនឹងសេវាអ៊ីនធើណែត 5G ក្នុងទូរស័ព្ទដៃ OPPO 5G ចុងក្រោយ ក្នុងល្បឿនលឿនរបស់ក្រុមហ៊ុន OPPO ព្រមជាមួយនឹងការរចនាសម្ភារៈទំនើបៗដូចជា Immersive AR apps (ជាកម្មវិធីសម្រាប់កម្ម៉ង់អាហារ) Advanced smart home features (សម្ភារៈបែបទំនើបៗ ដោយលោកអ្នកជាភ្ញៀវក៏អាចប្រើសម្លេងរបស់ពួកគេ ដើម្បីគ្រប់គ្រងពន្លឺអំពូលភ្លើងក្នុងបន្ទប់សណ្ឋាគារ ការបញ្ជាបទចម្រៀងដែលពួកគេចូលចិត្ត ការសួរសំណួរ និងចម្លើយនានាពី Google ជាដើម) និង Smart mirror (ជាកញ្ចក់ឆ្លាតវៃ ប្រើប្រាស់ភ្ជាប់ជាមួយនឹងទូរស័ព្ទដៃ OPPO Reno 5G  ក្នុងការទាញយកព័ត៌មានថ្មីៗតាមកាសែត ឬទូរទស្សន៍ ស្តុកទុកមើល ឬអាចប្រើប្រាស់ក្នុងការថតរូបស៊ែលហ្វីតាមកញ្ចក់នេះយ៉ាងងាយស្រួល) ថែមទៀតផង។   

សណ្ឋាគារ OPPO 5G 
សណ្ឋាគារ OPPO 5G 
សណ្ឋាគារ OPPO 5G 
សណ្ឋាគារ OPPO 5G 

  មិនតែប៉ុណ្ណោះលោកអ្នកក៏អាចចូលរួមលេងហ្គេមយ៉ាងសប្បាយរីករាយនៅលើកញ្ចក់នេះបានគ្រប់កម្មវិធីហ្គេមអនឡាញទាំងអស់តាមរយៈការភ្ជាប់ប្រព័ន្ធ 5G បានផងដែរ។ ប៉ុន្មានចំណុចនេះអាចបញ្ជាក់បានថា OPPO 5G កំពុងចាប់ផ្តើមបង្ហាញសមត្ថភាពហើយតាមរយៈការទាញយកអតិថិជនជាអ្នកជំនួញធំៗ ដែលចាប់អារម្មណ៍ខ្លាំងលើបច្ចេកវិទ្យាទំនើប មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏បានបញ្ជាក់ថា សណ្ឋាគារ OPPO 5G  នេះនឹងទទួលការចាប់ពី ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ដែលមានទីតាំងនៅតំបន់ Gold Coast ប្រទេសអូស្រ្តាលី ក្នុងតម្លៃត្រឹមតែ ១៥០ដុល្លារប៉ុណ្ណោះ ក្នុងមួយយប់សម្រាប់មនុស្សពីរនាក់ ជាគូស្នេហ៍ ជាស្វាមីភរិយា ឬជាមិត្តភក្តិជិតស្និទ្ធបំផុតរបស់អ្នកក៏បាន ជាកម្មវិធីសម្បុរសធម៌របស់ពួកគេ៕      

សណ្ឋាគារ OPPO 5G 
សណ្ឋាគារ OPPO 5G 
សណ្ឋាគារ OPPO 5G 
សណ្ឋាគារ OPPO 5G 
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T