យានយន្តអគ្គិសនី Ning Service Cambodia ដែលទទួលបានសិទ្ធិផ្លូវការដំបូងគេបង្អស់ និងមានតែមួយគត់នៅកម្ពុជា

//s9.kh1.co/4f/4ff227b2d231009892edd4cd9b93507e77c228a4.png
យានជំនិះ

 ២៦-វិច្ឆិកា-២០២៦ ១១ព្រឹក · ១១ ម៉ោងមុន

យានយន្តអគ្គិសនី Ning Service Cambodia ដែលទទួលបានសិទ្ធិផ្លូវការដំបូងគេបង្អស់ និងមានតែមួយគត់នៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២៦៖ វិស័យយានយន្តថាមពលអគ្គិសនី (EV) នៅកម្ពុជា បានបោះជំហានឆ្ពោះទៅកាន់ស្តង់ដារថ្មីមួយទៀត តាមរយៈពិធីបើកសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលផ្តល់សេវាកម្មថែទាំ Ning Service Cambodia។ ពិធីដ៏មានអត្ថន័យនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល អិល អេកស៍ គ្រុប (LX Group) និងក្រុមហ៊ុន SDB Motors Cambodia ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Ning Service ក្រុមហ៊ុន Contemporary Amperex Technology Co., Limited (CATL) ដៃគូអាជីវកម្ម ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនរូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/1f/1fb1d04ff31716571d82614bb25361703bb43ee0.jpg

Ning Service Cambodia គឺជាមជ្ឈមណ្ឌលផ្តល់សេវាកម្មថែទាំយានយន្តថាមពលអគ្គិសនី ដែលទទួលបានសិទ្ធិជាផ្លូវការដំបូងគេបង្អស់ និងមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់រថយន្តអគ្គិសនី និងលើកកម្ពស់ស្តង់ដារសេវាកម្មក្រោយការលក់ឱ្យកាន់តែមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់។

https://s9.kh1.co/__image/w=650,h=434,q=100/20/20b5639c4e06a3aacf80aa622f500b3e6a3b090e.jpg

ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការ អ្នកឧកញ៉ា លី សុភ័ក្ត បានគូសបញ្ជាក់ពីចក្ខុវិស័យយុទ្ធសាស្ត្រនៅពីក្រោយការវិនិយោគដ៏សំខាន់នេះថា ក្នុងនាមជាក្រុមហ៊ុនដែលមានសិទ្ធិចែកចាយផ្តាច់មុខម៉ាកយានយន្តថាមពលអគ្គិសនីរបស់ចិនច្រើនជាងគេនៅកម្ពុជា SDB មិនត្រឹមតែផ្តោតលើបរិមាណនៃការលក់ប៉ុណ្ណោះទេ ប៉ុន្តែផ្តោតសំខាន់លើទំនួលខុសត្រូវរយៈពេលវែងចំពោះអតិថិជន និងទីផ្សារទាំងមូល។

https://s9.kh1.co/__image/w=650,h=434,q=100/3b/3b14690f30738a70625b07714d2b9a206f6dc2cc.jpg

អ្នកឧកញ៉ាបានមានប្រសាសន៍ថា៖ «យើងជឿជាក់ថា កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមួយ មិនត្រូវបានវាស់វែងត្រឹមចំនួនរថយន្តដែលបានលក់ចេញនោះទេ ប៉ុន្តែត្រូវវាស់វែងតាមសមត្ថភាព និងការទទួលខុសត្រូវរបស់យើង នៅពេលអតិថិជនជួបបញ្ហា ហើយនៅតែជឿទុកចិត្ត និងជ្រើសរើសក្រុមហ៊ុនរបស់យើង»។

https://s9.kh1.co/__image/w=650,h=434,q=100/d2/d2181bd6e365a6995dc15f726b46b01cfb85f860.jpg

ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ត្រូវបាន SDB ចាត់ទុកថាជាការកសាងប្រព័ន្ធអេកូឡូស៊ីទាំងមូល ដែលរួមបញ្ចូលទាំងការកសាងទំនុកចិត្ត ការបង្កើនសមត្ថភាពបច្ចេកទេសក្នុងស្រុក ការបង្កើតការងារ និងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាឱ្យមានជំនាញច្បាស់លាស់។ តាមរយៈគោលការណ៍ស្នូលទាំង ៥ រួមមាន ភាពស្មោះត្រង់ ការផ្តួចផ្តើមគំនិត ការទទួលខុសត្រូវ ការផ្តល់សេវាកម្មជាអាទិភាព និងការរីកចម្រើនជាមួយគ្នា SDB ប្តេជ្ញាធានាថាប្រជាជនកម្ពុជានឹងទទួលបានសេវាកម្មបច្ចេកទេសដែលមានគុណភាព និងសុវត្ថិភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា។

https://s9.kh1.co/__image/w=650,h=434,q=100/2d/2dc8a5db01f925c30f7f3dcd10fd37b6239ae960.jpg

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា លី សុភ័ក្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Ning Service និង CATL ចំពោះការផ្តល់ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការនាំយកស្តង់ដារសេវាកម្មថែទាំកម្រិតអន្តរជាតិនេះមកកាន់ប្រទេសកម្ពុជា។

https://s9.kh1.co/__image/w=650,h=434,q=100/3f/3f4ca363e12a90fb3100408e2876782ab56fee17.jpg

ជាទីបញ្ចប់ ក្រុមហ៊ុន SDB Motors Cambodia បានបញ្ជាក់ជំហរយ៉ាងមុតមាំក្នុងការបន្តដើរតួនាទីជាដៃគូដ៏មានទំនួលខុសត្រូវ ដើម្បីចូលរួមដឹកនាំការផ្លាស់ប្តូរវិស័យដឹកជញ្ជូន ជំរុញទំនើបកម្មឧស្សាហកម្មយានយន្ត និងរួមចំណែកកសាងអនាគតបៃតងប្រកបដោយចីរភាពសម្រាប់សេដ្ឋកិច្ចជាតិកម្ពុជា។

https://s9.kh1.co/__image/w=650,h=434,q=100/53/53ae090162a77f49c62708360f9735db3938896b.jpg

អំពី SDB Motors Cambodia

SDB Group បានទទួលសិទ្ធនាំចូល និង ចែកចាយផ្តាច់មុខម៉ាករថយន្តធំៗដូចជា៖ ( Xpeng / Lynk & Co / AITO / Lixiang )

☎️ ព័ត៌មានបន្ថែម

Smart : 016 780 979

Metfone : 097 659 5987

Telegram : https://t.me/SOTHEA1688

https://s9.kh1.co/__image/w=650,h=434,q=100/8f/8fa7c64160eb0c929cf4dd93a8664e2390fe5084.jpg
https://s9.kh1.co/__image/w=650,h=434,q=100/67/67e5909c04a6b21bf9221f1cd334821d2960688f.jpg
https://s9.kh1.co/__image/w=650,h=434,q=100/c9/c9e92405a059ee2d9fb709bfe48d0707d3caceae.jpg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T