ពិធីបើកសម្ពោធជាផ្លូវការរបស់ការិយាល័យលក់រថយន្តអគ្គិសនី ZO MOTORS រាជធានីភ្នំពេញ យុគសម័យថ្មីសម្រាប់យានយន្តអគ្គីសនីនៅក្នុងប្រទេសកម្ពុជា

//s9.kh1.co/41/419c9527a1b2b2ffe93522bd5643ce73185cb86d.jpg
យានជំនិះ

 ១២-មិថុនា-២០២៦ ១២ល្ងាច · ៥ ខែមុន

ពិធីបើកសម្ពោធជាផ្លូវការរបស់ការិយាល័យលក់រថយន្តអគ្គិសនី ZO MOTORS រាជធានីភ្នំពេញ យុគសម័យថ្មីសម្រាប់យានយន្តអគ្គីសនីនៅក្នុងប្រទេសកម្ពុជា

ពិធីបើកសម្ពោធជាផ្លូវការរបស់ការិយាល័យលក់រថយន្តអគ្គិសនី ZO MOTORS រាជធានីភ្នំពេញ យុគសម័យថ្មីសម្រាប់យានយន្តអគ្គីសនីនៅក្នុងប្រទេសកម្ពុជា

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ចាប់តាំងពីការផលិតរហូតដល់ការលក់ ពីស្ថានីយសាករថយន្តអគ្គិសនីរហូតដល់សេវាកម្មថែទាំ ការអភិវឌ្ឍនិងកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ - ការិយាល័យលក់រថយន្តអគ្គិសនី ZO MOTORS រាជធានីភ្នំពេញ នឹងបើកសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។

https://s9.kh1.co/__image/w=623,h=312,q=100/ed/ed66f2c97dd7ded9be94819cf3cd268987c1d530.png

 ដើម្បីអបអរសាទរការបើកសម្ពោធការិយាល័យលក់រថយន្តអគ្គិសនី ZO MOTORS រាជធានីភ្នំពេញ ក្រុមហ៊ុនបានរៀបចំនូវកញ្ចប់ផ្ដល់ជូនពិសេស(Promotion)សម្រាប់អតិថិជន រួមមានអត្ថប្រយោជន៍សំខាន់ៗចំនួនប្រាំដូចជា៖

1.ការបើកបរសាកល្បង

2.កាដូរពិសេស

3.ការដោះដូរសេរី(Trade-In)

4.កញ្ចប់ពិសេសទៅលើការសាកអគ្គិសនី

5.តម្លៃពិសេសក្នុងការជាវជាក្រុម

https://s9.kh1.co/__image/w=625,h=417,q=100/00/0068cdc2806e84a8676485eaf557fbacb8ab4b0b.png

ZO MOTORS សូមស្វាគមន៍និងគោរពអញ្ជើញអតិថិជនទាំងអស់មកការិយាល័យលក់រថយន្តអគ្គិសនី ZO MOTORS ដើម្បីទទួលបានបទពិសោធន៍ផ្ទាល់តាមរយៈការបើកបរសាកល្បង។ ដូចគ្នានេះដើម្បីថ្លែងអំណរគុណដល់អតិថិជន និងដៃគូសហការចំពោះការគាំទ្រ និងការជឿទុកចិត្តរយៈពេលជាច្រើនឆ្នាំ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដែលក្នុងនោះរួមមានរង្វាន់ជាទឹកប្រាក់រហូតដល់ ១០,០០០ដុល្លារអាមេរិក ។

https://s9.kh1.co/__image/w=623,h=416,q=100/4e/4e70ac20f5f84f8647dacec1ca3b9efbff421640.png
https://s9.kh1.co/__image/w=650,h=366,q=100/f7/f7a6dc50c2b1ecdc5893ae46cc569626d8b457d3.jpeg
https://s9.kh1.co/__image/w=625,h=328,q=100/bc/bc21d20a17e4e6af810b0e6c026cb97a63fd02af.png

ការបង្កើតផលិតកម្មដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា

ក្នុងនាមជាកម្លាំងចលករដ៏សំខាន់មួយនៅក្នុងវិស័យយានយន្តពាណិជ្ជកម្មដោយប្រើប្រាស់ថាមពលថ្មីរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន ZO MOTORS បានវិនិយោគលើរោងចក្រផលិតកម្មទំនើបទំហំ ១០០,០០០ ម៉ែត្រការ៉េនៅខេត្តពោធិ៍សាត់ ដោយបន្តលើកកម្ពស់ប្រតិបត្តិការ និងការធ្វើទំនើបកម្មនៃការផលិតយានយន្តពាណិជ្ជកម្មដោយថាមពលថ្មី។

https://s9.kh1.co/__image/w=625,h=407,q=100/6e/6edd4631480a251af743625144d097b79078435b.png
https://s9.kh1.co/__image/w=624,h=309,q=100/18/18da17e36e272f8d037c9c39e0d27f0a17759e3e.png

ពង្រឹងអនាគតអាជីវកម្មដោយនុវានុវត្តន៍ផលិតកម្ម

នៅក្នុងព្រឹត្តិការណ៍បើកសម្ពោធនេះ ក្រុមហ៊ុន ZO MOTORS នឹងធ្វើការតាំងបង្ហាញនូវផលិតផលដ៏សំបូរបែបរួមមានប្រភេទរថយន្តពាណិជ្ជកម្មនិងរថយន្តដឹកទំនិញដែលប្រើប្រាស់អគ្គិសនីថាមពលថ្មី មានដូចជារថយន្តដឹកទំនិញ ១.៥-៣០ តោន រថយន្តដឹកអ្នកដំណើរ ៩-១៨ កៅអី រថយន្តភីកអាប់អគ្គីសនី និង ឧបករណ៍លើកដាក់ទំនិញអគ្គិសនី(Forklift)។ ផលិតផលទាំងនេះគ្របដណ្តប់លើវិស័យចម្រុះដូចជា ការដឹកជញ្ជូនក្នុងទីក្រុង ការដឹកជញ្ជូនផ្នែកភស្តុភារ ការធ្វើដំណើរ និងបម្រើដល់វិស័យឧស្សាហកម្ម ដោយផ្តល់ជូនអតិថិជននូវដំណោះស្រាយដឹកជញ្ជូនដែលមានប្រសិទ្ធភាពខ្ពស់ ការសន្សំសំចៃ និងការលើកតម្កើងលើថាមពលបៃតង។

https://s9.kh1.co/__image/w=625,h=351,q=100/1b/1be9b32ce2893c5392992a9b54d9a4db40b3bd5d.png

ឈានមុខគេក្នុងការអភិវឌ្ឍឧស្សាហកម្មដោយប្រព័ន្ធអេកូឡូស៊ី

ដើម្បីលើកកម្ពស់ការអនុវត្តទ្រង់ទ្រាយធំនៃរថយន្តពាណិជ្ជកម្មថាមពលថ្មី ក្រុមហ៊ុន ZO MOTORS បានដាក់ឱ្យដំណើរការជាផ្លូវការនូវទៅលើស្ថានីយ៍សាករថយន្តអគ្គិសនីចំនួន ១០០កន្លែង និងទូសាកអគ្គីសនីចំនួន១០០០គ្រឿង។ បច្ចុប្បន្ននេះ មានស្ថានីយ៍សាកអគ្គិសនីលើសពី ៤០ កន្លែងត្រូវបានសាងសង់ និងដាក់ឲ្យដំណើរការ ហើយក្រុមហ៊ុននឹងបន្តកែលម្អបណ្តាញសាករថយន្តអគ្គិសនីថាមពលថ្មីរបស់ខ្លួន ដែលនឹងគ្របដណ្តប់តំបន់សេដ្ឋកិច្ចសំខាន់ៗទូទាំងប្រទេស។

https://s9.kh1.co/__image/w=555,h=369,q=100/4a/4af9827d35cb4af06db33049bf4f0aa45e7e3c5d.png
https://s9.kh1.co/__image/w=625,h=352,q=100/01/015bbc498dd99b8ba42bd35369118b7612b5e87f.png

ន្ទឹមនឹងនេះ ដោយពឹងផ្អែកលើក្រុមអ្នកជំនាញនិងប្រព័ន្ធសេវាកម្មដ៏ទូលំទូលាយរបស់ខ្លួន ZO MOTORS ផ្តល់ជូនអតិថិជននូវសេវាកម្មជាច្រើន៖ រួមមានការថែទាំដោយបច្ចេកទេសជួសជុលច្បាស់លាស់ និងសេវាកម្មជួសជុលដ៏រហ័ស។

https://s9.kh1.co/__image/w=625,h=349,q=100/cc/cceca31b29ea728f31c15b349028a58ddb65f023.png

ពីការផលិតរហូតដល់ប្រព័ន្ធអេកូឡូស៊ី ពីផលិតផលរហូតដល់សេវាកម្ម ZO MOTORS កំពុងចូលរួមជាមួយដៃគូសហការ ដើម្បីនាំមកនូវយុគសម័យថ្មីនៃការអភិវឌ្ឍរថយន្តពាណិជ្ជកម្មថាមពលថ្មីនៅក្នុងប្រទេសកម្ពុជា។ នៅចាំអីទៀត មកទទួលការបើកបរសាកល្បងឥឡូវនេះ!

https://s9.kh1.co/__image/w=212,h=233,q=100/81/81895e2d409205348ce39320c2a572c4fe91d877.png

ការិយាល័យលក់រថយន្តអគ្គិសនី ZO MOTORS រាជធានីភ្នំពេញ

ទទួលការណាត់ជួបបើកបរសាកល្បង និងការសាកសួរព័ត៌មានបន្ថែម!

• 📍 ទីតាំង៖ កាលិយាល័យលក់រថយន្តអគ្គិសនី ZO MOTORS(Click to open the map)

• ☎ លេខទំនាក់ទំនង៖ 018 651 9555

• ⏰ ចំនួនមានកំណត់:សម្រាប់អតិថិជន ១០០នាក់ដំបូង

Sample Link: https://www.aseantop.com/post/28287?_from_h5=1

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T