បោះជំហានទៅមុខមួយកម្រិតទៀតក្នុងវិស័យថាមពលបៃតង! AlpSolarr ប្រកាសសម្ពោធជាផ្លូវការនូវវត្តមាន Showroom របស់ខ្លួនក្នុងប្រទេសកម្ពុជា!

//s9.kh1.co/a0/a0a6b869f083d148dddbdc8a90f06400fc261d6b.png
បច្ចេកវិទ្យា

 ១៨-កញ្ញា-២០២៦ ៥ល្ងាច · ២១ ម៉ោងមុន

បោះជំហានទៅមុខមួយកម្រិតទៀតក្នុងវិស័យថាមពលបៃតង! AlpSolarr ប្រកាសសម្ពោធជាផ្លូវការនូវវត្តមាន Showroom របស់ខ្លួនក្នុងប្រទេសកម្ពុជា!

រាជធានីភ្នំពេញ, ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៦ :  កាលពីថ្ងៃទៅ១៦ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមហ៊ុន AlpSolarr បានប្រារព្ធពិធីបើកសម្ភោធជាផ្លូវការនូវវត្តមាន Showroom ដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងប្រកាសបង្ហាញបច្ចេកវិទ្យាថាមពលបៃតងជំនាន់ថ្មី ក្នុងកម្មវិធីរបស់ខ្លួនជាផ្លូវការនៅ ប្រកបដោយជោគជ័យ ជាមួយនឹងការចូលរួមយ៉ាងច្រើនពីសំណាក់ដៃគូសហការអាជីវកម្ម។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុន AlpSolarr ជាបុត្រសម្ព័ន្ធនៃ LIGOO NEW Energy Co., LTD ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យស្តង់ដារអន្តរជាតិ ដែលនៅពេលនេះ នឹងមានវត្តមានដំបូងនៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការរៀបចំព្រឹត្តិការណ៍សម្ពោធនេះ ធ្វើឡើងក្នុងគោលបំណងបន្ថែមនូវគុណតម្លៃនៃផលិតផល និងបង្ហាញបច្ចេកវិទ្យាថ្មី អោយបានកាន់តែជ្រាបច្បាស់អំពីដំណើរការនៃបើកដំណើរការក្រុមហ៊ុន Alpsolarr នៅកម្ពុជានេះ ព្រមទាំងដើម្បីផ្តល់ភាពងាយស្រួលក្នុងការស្វែងយល់ ប្រឹក្សាយោបល់ និងជ្រើសរើសដំណោះស្រាយថាមពលបៃតងដែលមានស្តង់ដារអន្តរជាតិ សុវត្ថិភាពខ្ពស់ និងជួយសន្សំសំចៃ កាត់បន្ថយការចំណាយលើថ្លៃអគ្គិសនីបានយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅដៃគូសហការអាជីវកម្មក្នុងស្រុក ក៏ដូចជាអតិថិជននាពេលអនាគតផងដែរ។ មិនតែប៉ុណ្ណោះជួយអោយដៃគូអាជីវកម្ម ក៏ដូចជាអតិថិជនទាំងឡាយដែលមានវត្តមានក្នុងកម្មវិធីនេះទទួលបានព័ត៌មានកាន់តែលម្អិត និងយល់ដឹងកាន់តែច្បាស់ពីផលិតផលទាំងអស់ដែល Alpsolarr  នាំយកមកកាន់កម្ពុជា និងការប្រើប្រាស់អោយបានត្រឹមត្រូវ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន AlpSolarr ក៏បានដាក់បង្ហាញនូវបច្ចេកវិទ្យាអាគុយផ្ទុកថាមពល និងអាំងវ៉ែកទ័រឆ្លាតវៃស៊េរីថ្មីចុងក្រោយបង្អស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីដែលមានស្ថិរភាព សុវត្ថិភាព និងជួយកាត់បន្ថយចំណាយលើថ្លៃអគ្គិសនីសម្រាប់គេហដ្ឋាន និងអាជីវកម្មក្នុងប្រទេសកម្ពុជា។

https://s9.kh1.co/__image/w=650,h=433,q=100/56/5615685859374111b789c7bbbd1ee568968ba219.png

លោក Tang Yi អគ្គនាយកនៃក្រុមហ៊ុន LIGOO New Energy Co., Ltd. បានសម្តែងការស្វាគមន៍ និងអំណរគុណចំពោះភ្ញៀវកិត្តិយសកម្ពុជាទាំងឡាយ និងដៃគូសហការក្នុងស្រុកទាំងអស់ ព្រមទាំងបានបង្ហាញពីចក្ខុវិស័យរបស់ LIGOO ក្នុងការនាំយកម៉ាក AlpSolarrនិងដំណោះស្រាយថាមពលបៃតងស្តង់ដារអន្តរជាតិមកកាន់ទីផ្សារកម្ពុជា។

លោកបានលើកឡើងថា «ការបើកដំណើរការ Showroom ផ្លូវការដំបូងរបស់ AlpSolarr នៅកម្ពុជា គឺជាជំហានសំខាន់មួយក្នុងការផ្តល់ទីតាំងសម្រាប់អតិថិជន និងដៃគូអាជីវកម្ម អាចស្វែងយល់ ប្រឹក្សាយោបល់ និងសាកល្បងបច្ចេកវិទ្យាថាមពលជំនាន់ថ្មី។ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ AlpSolarr ក្នុងការផ្តល់ជូន ផលិតផលមានគុណភាព សេវាកម្មក្រោយការលក់ ការធានាត្រឹមត្រូវ និងការគាំទ្រពីអ្នកជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការថាមពលរបស់គ្រួសារ និងអាជីវកម្មនៅកម្ពុជា»។

https://s9.kh1.co/__image/w=535,h=804,q=100/4c/4c2fc090e40e4a511c9113b674db5037edd8d028.png

ជាមួយគ្នានេះដែរ លោកស្រី អ៊ុល ពេជចិន្តា ដែលជាតំណាង និងជាជំនួយការផ្ទាល់របស់ លោក ឈឹម ប៊ុនឈឿន អគ្គនាយកនៃក្រុមហ៊ុន BPower Green Co., Ltd. បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាង BPower Green និង AlpSolarr គឺជាការចាប់ផ្តើមនៃភាពជាដៃគូរយៈពេលវែង ដើម្បីរួមចំណែកអភិវឌ្ឍន៍ទីផ្សារថាមពលស្អាតនៅកម្ពុជា។

លោកស្រីបានលើកឡើងថា អតិថិជនសព្វថ្ងៃមិនត្រឹមតែស្វែងរកផលិតផលថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការនូវ គុណភាព ភាពជឿជាក់ តម្លៃសមរម្យ សុវត្ថិភាព ការធានា និងសេវាកម្មរយៈពេលវែង។ តាមរយៈការសិក្សា និងសហការជាមួយ AlpSolarr BPower Green មើលឃើញពីសក្តានុពលនៃផលិតផលដែលផ្តោតលើ គុណភាព បច្ចេកវិទ្យា សុវត្ថិភាព ប្រសិទ្ធភាព និងភាពបត់បែន ទៅតាមតម្រូវការរបស់អតិថិជនកម្ពុជា។

លោកស្រីក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងបណ្តាញចែកចាយ ដើម្បីនាំយកដំណោះស្រាយថាមពលរបស់ AlpSolarr ទៅដល់អតិថិជននៅទូទាំងប្រទេសកម្ពុជាផងដែរ។

https://s9.kh1.co/__image/w=650,h=433,q=100/aa/aa7fa5f2a2329ac8aac1121a39e62bcc876e2597.png

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន AlpSolarr ក៏បានដាក់ផលិតផលសំខាន់ៗតាំងបង្ហាញ និងព្រមទាំងទទួលបានការចាប់អារម្មណ៍ខ្លាំងក្លា រួមមាន៖ ប្រព័ន្ធអាគុយរក្សាថាមពល LIVO-16E (Low Voltage Battery System): បច្ចេកវិទ្យាអាគុយ LiFePO4 ទំហំ 16.08 kWh ដែលមានសុវត្ថិភាពខ្ពស់ អាចតភ្ជាប់ប៉ារ៉ាឡែលបានរហូតដល់ ១៦ គ្រឿង និងមានការធានាគុណភាពផ្លូវការរហូតដល់ ៥ ឆ្នាំ និង អាំងវ៉ែកទ័រឆ្លាតវៃ PULSE S4 (ECO-hybrid Inverter): ប្រព័ន្ធអាំងវ៉ែកទ័រកម្លាំងចាប់ពី 6kW ដល់ 10kW ដែលមានកម្រិតការពារជម្រាបទឹក និងដី IP66 គាំទ្រការគ្រប់គ្រង និងតាមដានតាមរយៈ Wi-Fi/Bluetooth ដើម្បីធានានូវប្រសិទ្ធភាពប្រើប្រាស់ថាមពលអគ្គិសនីកម្រិតខ្ពស់។ កម្មវិធីនេះបានធ្វើឡើងនៅ សណ្ឋាគារ JD Polman and Residence ប្រកបដោយភាពជោគជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រុមហ៊ុនវិនិយោគចិន-កម្ពុជា ដៃគូសហការក្នុងស្រុក, KOL និង បងប្អូនសារព័ត៌មានផងដែរ។

https://s9.kh1.co/__image/w=650,h=433,q=100/23/23ba410c086d70d06df8356e7426c8782c043770.png
https://s9.kh1.co/__image/w=650,h=434,q=100/ea/ea77684f402711ff5b6fe49d945fc1588e64333d.png
https://s9.kh1.co/__image/w=650,h=977,q=100/af/af73c2ab8e64ea673eda51418e6d750fb32a1c48.jpg

អំពី AlpSolarr

គឺជាក្រុមហ៊ុនបុត្រសម័ន្ធរបស់ LIGOO NEW Energy Co., LTD ដែលជាក្រុមហ៊ុនឈានមុខក្នុងការផ្តល់ជូននូវដំណោះស្រាយប្រព័ន្ធថាមពលព្រះអាទិត្យ អាគុយផ្ទុកថាមពល និងអាំងវ៉ែកទ័រដែលមានគុណភាព និងស្តង់ដារអន្តរជាតិ ជាមួយនឹងវត្តមានក្នុងទីផ្សារជាច្រើនប្រទេសជុំវិញពិភពលោក។ AlpSolarr ផ្តោតលើការនាំចូល និងចែកចាយនូវផលិតផលស្តង់ដារគុណភាពខ្ពស់ រួមមាន ប្រព័ន្ធអាគុយផ្ទុកថាមពល អាំងវ៉ែកទ័រឆ្លាតវៃ និងឧបករណ៍បច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ ក្នុងគោលបំណងផ្តល់ជូននូវដំណោះស្រាយថាមពលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងចីរភាព សម្រាប់គេហដ្ឋាន និងអាជីវកម្មនៅកម្ពុជា៕

ព័ត៌មានបន្ថែមសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ សូមទាក់ទង៖

●       ទំព័រហ្វេសប៊ុកផ្លូវការ: AlpSolarr KH

●       គេហទំព័រ: www.alpsolarr.com

●       ទីតាំង ក្រោយផ្សារទំនើបអ៊ីនអនសែនសុខ: https://maps.app.goo.gl/8zChgKicuxhPtrAc9?g_st=ic

●       លេខទំនាក់ទំនង៖ 086808688

https://s9.kh1.co/__image/w=650,h=434,q=100/91/91ce03dd3257e48376cfc31bf026c570c6beaa2a.jpg
https://s9.kh1.co/__image/w=650,h=434,q=100/ae/ae6330dc14dcb77f1dce7050003811168e7ac1d4.jpg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T