ជាប្រវត្តិសាស្ត្រ សិស្សមួយថ្នាក់៣៦នាក់ ជាប់និទ្ទេសA ៣២នាក់ បាត់ទៅហើយ

//s9.kh1.co/c9/c953fee7cadfb1f7fbe669a7d3fb89dfb766e13f.jpeg
សង្គម

 ០២-កញ្ញា-២០២៦ ២ល្ងាច · ២១ ម៉ោងមុន

សិស្សសាលាជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ មួយថ្នាក់មាន ៣៦នាក់ បានជាប់និទ្ទេស A រហូតដល់ ៣២នាក់ ក្នុងសម័យប្រឡងបាក់ឌុប ២០២៦

ពិតជាគួរឲ្យភ្ញាក់ផ្អើល ចំពោះលទ្ធផលប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​២០២៦​នេះ សិស្សានុសិស្ស​នៃ​សាលា​ជំនាន់​ថ្មី (NGS) វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ​មួយ​ថ្នាក់​មាន​បេក្ខជន​សរុប​៣៦​នាក់ ទទួល​បាន​និទ្ទេស A រហូត​ដល់​ទៅ ៣២​នាក់ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងដ៏អស្ចារ្យបាន​ធ្វើ​ឱ្យ​មហាជន និង​អ្នក​លេង​បណ្ដាញ​សង្គម​សម្តែង​ការ​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​សិស្សានុសិស្ស​ និង ការ​ប្តេជ្ញា​ចិត្ត​របស់​លោកគ្រូ​-​អ្នកគ្រូ និង​ការ​រៀបចំ​ប្រព័ន្ធ​អប់រំ​ដ៏​រឹង​មាំ​របស់​សាលា​ជំនាន់​ថ្មី ក្រោម​គោលការណ៍ «​អ្នកចេះ គឺ​ជាប់​»​។

ភាព​ជោគជ័យ​នេះ មិន​ត្រឹមតែ​ជា​មោទនភាព​សម្រាប់​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​លើកទឹកចិត្ត និង​ជា​គំរូ​ដ៏​ល្អ​សម្រាប់​សិស្សានុសិស្ស​ជំនាន់​ក្រោយ​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ផង​ដែរ ។

សូម​បញ្ជាក់​ថា ជា​លទ្ធផល បេក្ខជន​ប្រឡង​ជាប់​សរុប​១២៥ ៩៧៥​នាក់ ត្រូវជា​៨៤.០៦ ភាគរយ​នៃ​ចំនួន បេក្ខជន​មក​ប្រឡង ។ បេក្ខជន​ជាប់​និទ្ទេស A ចំនួន​២០២២ នាក់​, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់​, និទ្ទេស C ចំនួន ២៣ ៤២២ នាក់​, និទ្ទេស​D ចំនួន ៤៤ ៨៦៩ នាក់​, និង​និទ្ទេស​E ចំនួន​៤៦ ៨១៤​នាក់ ៕

https://s9.kh1.co/__image/w=650,h=933,q=100/6b/6b41df321ba9132d2fce3a2735d44695f668d07f.jpeg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T