កាលពីខែមេសា ឆ្នាំ២០២៦ ក្រសួងចំនួនបី បានប្រកាសចាត់វិធានច្បាប់យ៉ាងតឹងរ៉ឹង ចំពោះបុគ្គលណាដែលយករូបរាងកាយស្ត្រី និងសកម្មភាពពាក់ព័ន្ធនឹងស្ត្រី ដែលមានលក្ខណៈ «អនាចារ និងស្រើបស្រាល» មកធ្វើជាឧបករណ៍សម្រាប់ទាក់ទាញការចូលចិត្ត ការចែករំលែកបន្ត និងការចូលមើល (Likes, Shares, Views) លើមាតិការបស់ខ្លួន ឬ មកភ្ជាប់នឹងការផ្សាយពាណិជ្ជកម្មផលិតផល ដើម្បីបម្រើឱ្យផលប្រយោជន៍បក្ខពួក ឬផលប្រយោជន៍ផ្ទាល់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការផលិត ចែកចាយ និងផ្សព្វផ្សាយបន្តនូវមាតិកាទាំងនេះ បណ្តាលឱ្យជះឥទ្ធិពលអវិជ្ជមានដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃដ៏ផូរផង់នៃវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរបានខិតខំថែរក្សា និងលើកតម្កើងតាំងពីយូរលង់ណាស់មកហើយ។

ការចម្លងគម្រូវប្បធម៌បរទេសតាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ត្រូវចៀសវាងជាដាច់ខាត ព្រោះនេះជាការទម្លាក់នូវគុណតម្លៃ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងជា ការប្រាសចាកប្រពៃណី និងវប្បធម៌កម្ពុជា ដែលអាចនាំដល់ការធ្លាក់ចុះនៃសីលធម៌ នឹងការយល់ដឹងអំពី អត្តសញ្ញាណជាតិខ្មែរ ក្នុងចំណោមយុវជននិងយុវតីជំនាន់ក្រោយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញ ទំនាក់ទំនងសង្គម៕






