SDF ឈ្នះពានរង្វាន់អន្តរជាតិចំនួន ៣ ពីស្ថាប័ន Brandon Hall Group របស់សហរដ្ឋអាមេរិកSDF

//s9.kh1.co/84/84b7b009410a8b3d849f3a8b5345e3d6dd75947f.png
សង្គម

 ១៧-សីហា-២០២៦ ៥ល្ងាច · មួយថ្ងៃមុន

SDF មានកិត្តិយស និងមោទកភាពយ៉ាងក្រៃលែង ដែលទទួលបានពានរង្វាន់អន្តរជាតិចំនួន ៣ ក្នុងកម្មវិធី 2026 Brandon Hall Group HCM Excellence Awards

SDF មានកិត្តិយស និងមោទកភាពយ៉ាងក្រៃលែង ដែលទទួលបានពានរង្វាន់អន្តរជាតិចំនួន ៣ ក្នុងកម្មវិធី 2026 Brandon Hall Group HCM Excellence Awards បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់បំផុត៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

🥇 ពានរង្វាន់មាស៖ សមិទ្ធផលឆ្នើមនៃកម្មវិធីសិក្សា (Best Results of a Learning Program)

🥈 ពានរង្វាន់ប្រាក់៖ កម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត (Best Program for Upskilling Employees)

🥉 ពានរង្វាន់សំរឹទ្ធ៖ ការរៀបចំផែនការ និងការគ្រប់គ្រងកម្លាំងពលកម្ម (Best Workforce Planning and Management)

  🥇 ពានរង្វាន់មាស៖ សមិទ្ធផលឆ្នើមនៃកម្មវិធីសិក្សា (Best Results of a Learning Program)  
  🥇 ពានរង្វាន់មាស៖ សមិទ្ធផលឆ្នើមនៃកម្មវិធីសិក្សា (Best Results of a Learning Program)  

សមិទ្ធផលកម្រិតអន្តរជាតិនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកយ៉ាងសកម្មរួមគ្នារវាង SDF និងដៃគូពាក់ព័ន្ធទាំងអស់ រួមមាន សមាគម រោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល និងដៃគូអភិវឌ្ឍន៍នានា ក្នុងការអភិវឌ្ឍជំនាញកម្លាំងពលកម្មកម្ពុជាឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែង និងរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ថ្នាក់ដឹកនាំ SDF នឹងអញ្ជើញទៅទទួលពានរង្វាន់កិត្តិយសនេះដោយផ្ទាល់នៅសហរដ្ឋអាមេរិក នាខែមករា ឆ្នាំ២០២៧ ខាងមុខ។

  🥈 ពានរង្វាន់ប្រាក់៖ កម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត (Best Program for Upskilling Employees)  
  🥈 ពានរង្វាន់ប្រាក់៖ កម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត (Best Program for Upskilling Employees)  

គួរជ្រាបថា ពានរង្វាន់ HCM Excellence Awards រៀបចំឡើងដោយ Brandon Hall Group ដែលជាស្ថាប័ន ស្រាវជ្រាវ និងប្រឹក្សាយោបល់ធនធានមនុស្សលំដាប់អន្តរជាតិរបស់សហរដ្ឋអាមេរិក មានបទពិសោធជាង ៣០ ឆ្នាំ និងទទួលបានទំនុកចិត្តពីស្ថាប័នជាង ១០ ០០០ នៅជុំវិញពិភពលោក។ ដើម្បីទទួលបានពានរង្វាន់កម្រិតអន្តរជាតិនេះ ស្ថាប័ននីមួយៗ ត្រូវឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់បំផុត ដោយផ្អែកលើផលជះជាក់ស្តែងដែលអាចវាស់វែងបាន នវានុវត្តន៍ និងសមត្ថភាពនៃការអនុវត្តជាក់ស្តែង៕

  🥉 ពានរង្វាន់សំរឹទ្ធ៖ ការរៀបចំផែនការ និងការគ្រប់គ្រងកម្លាំងពលកម្ម (Best Workforce Planning and Management)  
  🥉 ពានរង្វាន់សំរឹទ្ធ៖ ការរៀបចំផែនការ និងការគ្រប់គ្រងកម្លាំងពលកម្ម (Best Workforce Planning and Management)  
<br>

https://excellenceawards.brandonhall.com/winners-2/
🏆 SDF Wins 3 International Awards from US-Based Brandon Hall Group 

SDF is deeply honored and proud to have received three international awards at the 2026 Brandon Hall Group HCM Excellence Awards, following a rigorous evaluation process:

🥇 Gold Award: Best Results of a Learning Program

🥈 Silver Award: Best Program for Upskilling Employees

🥉 Bronze Award: Best Workforce Planning and Management

This international milestone reflects the collective efforts and active contributions of SDF and all key stakeholders—including associations, factories, enterprises, training institutions, and development partners—in advancing the skills of Cambodia's workforce to meet real market demands and contributing toward Cambodia’s Vision 2050. SDF leadership will attend the prestigious award ceremony in person in the United States in January 2027.

The HCM Excellence Awards are organized by Brandon Hall Group, a US-based human capital research and advisory firm with over 30 years of experience and trusted by more than 10,000 organizations worldwide. To earn this international recognition, entrants must undergo a rigorous evaluation process focused on measurable business impact, innovation, and execution excellence.

«ជំនាញខ្ពស់ ចំណូលខ្ពស់» | “High Skill, High Income”

🔗 ព័ត៌មានថ្មីៗអំពី SDF៖ https://s.mtrbio.com/skills-development-fund

SDF Cambodia

SDF WebsiteSDF Telegram

SDF TikTokSDF LinkedIn

SDF YouTube

https://s9.kh1.co/__image/w=650,h=506,q=100/67/676c1930458cf2b927a5ec310957e0a6c59321b0.jpeg

https://excellenceawards.brandonhall.com/winners-2/

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T