សរុបបឋមនៃដំណើរការប្រឡងបាក់ឌុបឆ្នាំសិក្សា២០២៥-២០២៦ នាព្រឹកទី១

//s9.kh1.co/ef/ef66ba879bcc3fb5fff60da1c366eb92d8850fad.jpeg
សង្គម

 ១០-សីហា-២០២៦ ១ល្ងាច · មួយថ្ងៃមុន

ការបូកសរុបបឋមស្ដីពីដំណើរការសំណេរ នាព្រឹកថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន១ ២៩៤នាក់ (ស្រី៤៧៤នាក់) ស្មើនឹង០,៨៥ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ១០០នាក់ (ស្រី៣៨៧នាក់) បេក្ខជនចំណេះទូទៅចំនួន១៩៤នាក់ (ស្រី៨៧នាក់)។ បេក្ខជនដែលមានបញ្ហាសុខភាព៩៦នាក់ ក្នុងនោះបោះបង់ការប្រឡងចំនួន១១នាក់ បេក្ខជនប្រឡងដាច់ដោយឡែក២៤នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន២៧នាក់ និងគ្រោះថ្នាក់ចរាចរណ៍២នាក់។ ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព១៩នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=650,q=100/6f/6f6a2b615ce23e05233bfc74c0e1f271efd1ae2d.png

បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ សូមជម្រាបថា នៅខេត្តសៀមរាបមានករណីដកនាឡិកាឆ្លាតវៃពីគណៈកម្មការចំនួន៣ករណី។

https://s9.kh1.co/__image/w=650,h=434,q=100/c3/c375279d053ddf0337ccd5d69d12d1fd2161a833.png

នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

https://s9.kh1.co/__image/w=650,h=434,q=100/67/67c96e1fcec73141b5be97aa0af203e87bb62ee9.png

ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់ (ស្រី ៨៤ ៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧ ៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣ ៧៩៣នាក់ ស្មើនឹង ៧៥,២៤%។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស៕

ប្រភព៖ MoEYS Cambodia

https://s9.kh1.co/__image/w=650,h=488,q=100/77/77f73b4a7545c375c13fb1335b434664928d107d.png
https://s9.kh1.co/__image/w=650,h=488,q=100/fe/fe38f3a664670a9c678053ec233730357f8efc4b.png
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T