អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា ក្នុងនាមជាប្រទេសដែលមានទំនួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្តិភាព កម្ពុជាបានប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃបទឈប់បាញ់ដោយជ្រើសយកការសន្ទនា និងកិច្ចសហប្រតិបត្តិការ ដោយមិនទទួលយកការប្រឈមមុខដាក់គ្នានិងជម្លោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា កម្ពុជាប្រកាន់ជំហរដោះស្រាយដោយសន្តិវិធី ស្មោះត្រង់ ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិនៅតែបន្តអំពាវនាវដល់ភាគីថៃយ៉ាងទទូចឲ្យអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយប្រគល់មកឲ្យកម្ពុជាវិញនូវកងកម្លាំងរបស់កម្ពុជាទាំង១៨រូប ដើម្បីឲ្យពួកគាត់អាចវិលត្រឡប់មកជួបជុំគ្រួសារវិញ ដែលទន្ទឹងរង់ចាំទាំងយប់ទាំងថ្ងៃ ខណៈគិតមកដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ មានរយៈពេល៣៤ថ្ងៃហើយដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕

ប្រភព៖ ក្រសួងព័ត៌មាន