គិតរហូតមកដល់ពេលនេះកងទ័ពថៃ ដែលចាប់កងកម្លាំងកម្ពុជាដោយខុសច្បាប់ មានរយៈពេល២១ថ្ងៃហើយ តែប្រទេសមួយនេះ នៅតែមិនទាន់ព្រមប្រគល់មកឱ្យកម្ពុជាវិញ ស្របតាមច្បាប់អន្តរជាតិនៅឡើយទេ

//s9.kh1.co/52/52d6f4dcf22138e1779fded340da92407bbabf3a.jpg
សង្គម

 ១៩-សីហា-២០២៥ ១០ព្រឹក · ១៨ ម៉ោងមុន

សភាពការណ៍តាមព្រំដែនកម្ពុជានិងថៃមានសភាពស្ងប់ស្ងាត់ និងគិតរហូតមកដល់ពេលនេះកងទ័ពថៃដែលបានចាប់កងកម្លាំងកម្ពុជាដោយខុសច្បាប់ មានរយៈពេល២១ថ្ងៃហើយ តែប្រទេសមួយនេះនៅតែមិនទាន់ព្រមប្រគល់មកឱ្យកម្ពុជាវិញស្របតាមច្បាប់អន្តរជាតិនៅឡើយទេ ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

សភាពការណ៍តាមព្រំដែនកម្ពុជានិងថៃមានសភាពស្ងប់ស្ងាត់ និងគិតរហូតមកដល់ពេលនេះកងទ័ពថៃដែលបានចាប់កងកម្លាំងកម្ពុជាដោយខុសច្បាប់ មានរយៈពេល២១ថ្ងៃហើយ តែប្រទេសមួយនេះនៅតែមិនទាន់ព្រមប្រគល់មកឱ្យកម្ពុជាវិញស្របតាមច្បាប់អន្តរជាតិនៅឡើយទេ ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យកសួងការពារជាតិ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ឱ្យដឹងថា៖កម្ពុជានៅតែបន្តអំពាវនាវ ឱ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀងខាងលើ ដោយឱ្យប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងរបស់យើងទាំង១៨រូបដើម្បីឱ្យពួកគាត់អាចវិលត្រឡប់ មកជួបជុំគ្រួសារ របស់គាត់វិញដែលទន្ទឹងរង់ចាំទាំងថ្ងៃទាំងយប់។

គួរបញ្ជាក់ថា ទាហានថៃបានចូលមកចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៥។គិតមកដល់ពេលនេះមានរយៈពេល២០ថ្ងៃ ២៣ម៉ោង និង ១០នាទីគិតត្រឹមម៉ោង៧,០០នាទីព្រឹកថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០២៥នេះ។ក្រសួងការពារជាតិ កងទ័ពកម្ពុជា និងសហគមន៍អន្តរជាតិបន្តការទាមទារ រហូតដល់ថៃបំពេញកាតព្វកិច្ចរបស់ខ្លួនដោយព្រមប្រគល់មកវិញនូវកងកម្លាំងកម្ពុជាទាំង១៨រូបមកវិញក្រោមច្បាប់អន្តរជាតិ។ហើយយើងមិនទុកឱ្យសមាជិកក្រុមគ្រួសារយើងណាម្នាក់ចោលដោយឯកកោនោះទេ។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិក៏បានអះអាងដែរថា គិតចាប់ពីម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ មកដល់វេលាម៉ោង ៦,០០នាទីព្រឹកនេះ សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនយោធភូមិភាគទី៤ និង យោធភូមិភាគទី៥ ស្ថិតនៅ ខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់ធម្មតា។ កងកម្លាំងរបស់កម្ពុជាកំពុងស្ថិតនៅក្នុងការប្រយ័ត្នប្រយែងខ្ពស់ជានិច្ច និងបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

កងកម្លាំងកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់ ខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥ដែលមានអ្នកចូលរួមសង្កេតការណ៍៣ប្រទេស គឺប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងដោយបញ្ជាក់បន្ថែមថា រាជរដ្ឋភិបាលកម្ពុជា កងកម្លាំងកងទ័ពកម្ពុជា ពលរដ្ឋកម្ពុជារួមគ្នាជាធ្លុងមួយក្នុងកិច្ចការពារទឹកដី សេចក្តីថ្លៃថ្នូរ និងការពារអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់បំផុត។ការអនុវត្តបទឈប់បាញ់បានលេញរបស់ភាគី ទាំងសងខាងនឹងធ្វើឱ្យបរិយាកាស មានភាពអំណោយផលឆ្ពោះមកវិញនូវសន្តិភាព ស្ថេរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលអ្វីមិនត្រឹមតែប្រជាជនយើងទាំងពីរចប់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

https://s9.kh1.co/__image/w=650,h=433,q=100/b2/b25b8b811d0cef1c0fb88addb69bf54cf553d58b.jpeg
https://s9.kh1.co/__image/w=650,h=814,q=100/2a/2aee813d9b16303621b38c4f14148c527bfde322.jpg
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/0b/0bd2a7b6df62cba4158760add4fe19b8042cd6bb.jpg

ឯកឧត្ដម ឃួង ស្រេង ស្នើឱ្យសមត្ថកិច្ចបន្តលុបបំបាត់ក្មេងទំនើងនៅមូលដ្ឋានខ្លួន ដើម្បីជំនឿទុកចិត្តពីភ្ញៀវជាតិ-អន្តរជាតិ មកទេសចរណ៍កាន់តែច្រើនឡើងថែមទៀត

 ១៩-សីហា-២០២៥ 
 ១២ល្ងាច · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T