ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេស ១២កន្លែង រោងចក្រជាង១ពាន់កន្លែង ខណៈ មានប៉ូលសេដ្ឋកិច្ចសំខាន់ៗ៣

//s9.kh1.co/8a/8a6e1852496e3a0177455ed63beac26c3f1041e5.png
Khmerhome

 ១១-សីហា-២០២៥ ៣ល្ងាច · មួយថ្ងៃមុន

ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ១២កន្លែង មានរោងចក្រ សហគ្រាសចំនួន ១.០៣៤ចំនួន មានកាស៊ីណូ ២៨កន្លែង និងសណ្ឋាគារ ៤០ន្លែង ប៉ូលកសិ-ឧស្សាហកម្មគ្របដណ្ដប់ចំនួន ៣ស្រុក។

https://s9.kh1.co/__image/w=650,h=342,q=100/8a/8a6e1852496e3a0177455ed63beac26c3f1041e5.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្វាយរៀង៖ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ១២កន្លែង មានរោងចក្រ សហគ្រាសចំនួន ១.០៣៤ចំនួន មានកាស៊ីណូ ២៨កន្លែង និងសណ្ឋាគារ ៤០ន្លែង ប៉ូលកសិ-ឧស្សាហកម្មគ្របដណ្ដប់ចំនួន ៣ស្រុក។ បើតាមការថ្លែង លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង បានបញ្ជាក់ថា ខេត្តស្វាយរៀងមានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន ៣។

លោក សុខ រស់ ថ្លែងខាងលើក្នុងងសិក្ខាសាលាថ្នាក់តំបន់ស្តីពី អភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា មានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន ៣គឺ ប៉ូលឧស្សាហកម្ម និងទេសចរណ៍មាន លាតសន្ធឹងតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីស្រុកស្វាយជ្រំ ក្រុងស្វាយរៀង ស្រុកស្វាយទាប ដល់ក្រុងបាវិត ផ្នែកខ្លះនៃស្រុកចន្ទ្រា និងផ្នែកខ្លះនៃស្រុកកំពង់រោទិ៍។

ខេត្តស្វាយរៀង មានផ្ទៃដីប្រមាណ ៧.០៤២ហិកតា និងប៉ូលកសិកម្មគ្របដណ្តប់នៅតាមបណ្ដាក្រុង ស្រុកទាំង៨ លើផ្ទៃដីបង្កបង្កើនផលស្រូវសរុបប្រមាណ ១៦៧.៥០០ហិកតា។​ ជាការថ្លែងបន្តទៀត លោក សុខ រស់។

ដោយឡែក វិស័យធនាគារវិញ លោកអភិបាលរងខេត្តបានបន្ថែមថា ខេត្តស្វាយរៀង មានធនាគារកំពុងដំណើរការចំនួន ១៥ ស្មើនឹង ៥៤សាខា ធនាគារឯកទេសចំនួន០១ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១០ ស្មើនឹង២៣សាខា។

តាមរយៈសិក្ខាសាលាខាងលើ រដ្ឋបាលខេត្តស្វាយរៀង ក៏បានប្តេជ្ញាពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងខេត្ត ជាបន្តបន្ទាប់ ដោយមានការចូលរួមពីវិស័យឯកជន សំដៅឈានទៅជំរុញសកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មខេត្តឱ្យកាន់តែរស់រវើក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T