គម្រោងវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ១២៣លានដុល្លារ បង្កើតការងារ ២ពាន់កន្លែង បានស្នើចុះបញ្ជី

//s9.kh1.co/08/08efb34cdfa0ead203d2bb23a7ce535d7223762e.png
Khmerhome

 ០៧-កក្កដា-២០២៥ ៣ល្ងាច · ៨ ម៉ោងមុន

លោក ជា វុទ្ធី អគ្គលេខាធិការគណៈ កម្មាធិការវិនិយោគកម្ពុជា បានដឹកនាំកិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១០ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

https://s9.kh1.co/__image/w=650,h=342,q=100/09/09c5a69d0d9d44c866350c4e802253445a3cc56c.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈ កម្មាធិការវិនិយោគកម្ពុជា បានដឹកនាំកិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១០ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គម្រោងវិនិយោគទាំង ៧នេះ មានទុនវិនិយោគសរុបប្រមាណ ១២៣លានដុល្លារ អាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៥គម្រោង។

ក្នុងនោះ ផលិតគ្រឿងសង្ហារិមនិងគ្រឿងបង្គុំសង្ហារិម, ផលិតសម្ភារៈផ្ទះបាយពីប្លាស្ទិកនិងលោហធាតុ, ផលិតឧបករណ៍លើកដាក់ ឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំពីលោហធាតុ និងពីប្លាស្ទិក, ផលិតសម្ភារៈបរិក្ខារអគ្គិសនីនិងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ។

គម្រោងចំនួន ២ទៀត វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង (កែច្នៃជ័រកៅស៊ូ) និងវិស័យទេសចរណ៍ចំនួន១គម្រោង (សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន២២៧បន្ទប់)។

គួរបញ្ជាក់ថា គម្រោងទាំងនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ៕

ដោយ៖ មឿន ឌីណា (Moeu  Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T