វិនិយោគិនចិន បោះទុន៥០០លានដុល្លារ ផលិតថាមពលពន្លឺព្រះអាទិត្យលើដីជិត៦០០ហិកតា នៅខេត្តកំពង់ស្ពឺ

//s9.kh1.co/11/11b0e1db1b83b24281aaac24b2ee55bcadb5280a.jpg
Khmerhome

 ០៧-កក្កដា-២០២៥ ៣ល្ងាច · ៨ ម៉ោងមុន

ក្រុមហ៊ុន Dongbaishan Holding Group Co., Ltd. and its subsidiaries នឹងទំលាក់ទុនប្រមាណ ៥០០លានដុល្លារ សាងសង់រោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ (សឡា) លើផ្ទៃដីជិត ៦០០ហិកតា នៅក្នុងខេត្តកំពង់ស្ពឺ ដោយគ្រោងចាប់ផ្តើមនៅកំឡុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥នេះ។ បើតាមការលើកឡើង លោក Si Juchen។

https://s9.kh1.co/__image/w=650,h=342,q=100/18/1824a424bc16bd4164f3f33fe5ec3eddd6a09223.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពង់ស្ពឺ៖ ក្រុមហ៊ុន Dongbaishan Holding Group Co., Ltd. and its subsidiaries នឹងទំលាក់ទុនប្រមាណ ៥០០លានដុល្លារ សាងសង់រោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ (សឡា) លើផ្ទៃដីជិត ៦០០ហិកតា នៅក្នុងខេត្តកំពង់ស្ពឺ ដោយគ្រោងចាប់ផ្តើមនៅកំឡុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥នេះ។ បើតាមការលើកឡើង លោក Si Juchen។

តាមការឡើង លោក Si Juchen នាជំនួបពិភាក្សាជាមួយ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅសាលបដិសណ្ឋារកិច្ចសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។

https://s9.kh1.co/__image/w=650,h=434,q=100/8d/8db5116b6abf50e9da326c564e8aeaf2e46c8312.jpg

លោក ជាម ច័ន្ទសោភ័ណ បានបង្ហាញពីការគ្រាំទ្រយ៉ាងពេញទុះហឹងចំពោះការវិនិយោគលើផ្នែកថាមពលកកើតឡើងវិញតែមួយគត់នៅក្នុងខេត្តកំពង់ស្ពឺ។

លោក អភិបាលខេត្តបានគូសបញ្ជាក់ ដោយសន្យាផ្តល់ការគាំទ្រសម្របសម្រួលគ្រប់បែបយ៉ាង ចំពោះផ្នែកច្បាប់និងនីតិវិធីផ្សេងៗដើម្បីឱ្យដំណើរការនៃរោងចក្រនេះប្រព្រឹត្តិបានរលូន។

បើតាម លោក Si Juchen បានឱ្យដឹងថា ក្រុមហ៊ុន Dongbaishan បានដំណើរការជាង ២០ឆ្នាំមកហើយនៅប្រទេសចិន ដោយមើលឃើញពីឱកាសការងាររកស៊ី ក្រុមហ៊ុនក៏បានសហការជាមួយសមាគមសហគមន៍អភិវឌ្ឍន៍កម្ពុជា-ចិន និងក្រុមហ៊ុន SL sunligth green energy sorlapower co.ltd បោះទុន ៥០០លានដុល្លារ វិនិយោគលើសឡា ដោយជ្រើសរើសយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅ។

https://s9.kh1.co/__image/w=650,h=434,q=100/0d/0dc02256568f79cada062f2a9decdfa8c7ab6068.jpg

នៅពេលរោងចក្រចាប់ដំណើរការ អាចផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងខេត្តនេះ ក្នុងរង្វង់ពី ១៥០០នាក់ ទៅ៣០០០នាក់។ បើតាមការបញ្ជាក់ លោក Si Juchen។

នាឱកាសនោះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណផងដែរដល់អ្នកវិនិយោគដែលបានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានបោះទុនវិនិយោគនៅប្រទេសកម្ពុជា ហើយជ្រើសរើសយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅ។

បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសប្រមាណ ២៤៤២រោងចក្រ សហគ្រាស ក្នុងនោះ មានអ្នកវិនិយោគប្រមាណជាង ៩០% ជាជនជាតិចិន។ ជាការបន្ថែម លោក ជាម ច័ន្ទសោភ័ណ៕

https://s9.kh1.co/__image/w=650,h=434,q=100/70/7047b330648952953c53818b5410ef614ee7a157.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T