លេចឮថាសង្សារគ្នាភ្លាម ភ្នាក់ងារ G-Dragon ចេញមកបកស្រាយពីទំនាក់ទំនងតារាប្រុសរូបនេះ និង Sana ក្រុម TWICE

//s9.kh1.co/fe/fe7e96bffef43786d3eb23a94535e90e9dd664e6.jpg
តារា & កម្សាន្ដ

 ០២-មិថុនា-២០២៥ ៤ល្ងាច · ២ ថ្ងៃមុន

ហេតុការណ៍ដែលនាំឲ្យមានការសង្ស័យបែបនេះគឺមកពី G-Dragon បានចូលរួមការប្រគុំតន្ត្រីរបស់ Coldplay នៅទីក្រុងសេអ៊ូល

កម្សាន្ត៖ ភ្នាក់ងាររបស់តារាចម្រៀងរ៉េបល្បីឈ្មោះមេក្រុម Big Bang គឺ G-Dragon បានចេញមកបកស្រាយព័ត៌មានចចាមអារ៉ាមថា រូបគេមានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រី Sana មកពីក្រុមចម្រៀងនារី Twice ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
G-Dragon និង Sana 
G-Dragon និង Sana 

ហេតុការណ៍ដែលនាំឲ្យមានការសង្ស័យបែបនេះគឺមកពី G-Dragon បានចូលរួមការប្រគុំតន្ត្រីរបស់ Coldplay នៅទីក្រុងសេអ៊ូល ថ្ងៃទី២២ខែមេសា ហើយបន្ទាប់ពីប្រគុំតន្ត្រីចប់ គេបានបង្ហោះរូបនិងបាន Tag ឲ្យ Sana មកពីក្រុម Twice បន្ទាប់មកការបង្ហោះនោះក៏បានលុបចេញ ធ្វើឲ្យផ្ទុះការសង្ស័យនិងចាប់អារម្មណ៍តែម្ដង។

រូបភាពដែល G-Dragon បានបង្ហោះ
រូបភាពដែល G-Dragon បានបង្ហោះ

ទាក់ទងនឹងបញ្ហានេះ កាលពីថ្ងៃទី២ខែមិថុនានេះ ភ្នាក់ងារ G-Dragon បានចេញសេចក្ដីថ្លែងការណ៍មួយថា៖

"ពួកយើងចង់ចេញមកបកស្រាយពីការយល់ច្រឡំទៅលើពាក្យចចាមអារ៉ាមថ្មីៗនេះទាក់ទងនឹងទំនាក់ទំនងស្នេហារបស់ G-Dragon។ G-Dragon បានចូលរួមថតកម្មវិធីមួយក្នុង Youtube គឺ "Dex and Sana's Fridge Interview" នាថ្ងៃទី១៤ខែមេសា ហើយការ Tag របស់ G-Dragon ឲ្យ Sana នោះគឺជាកាយវិការសម្ដែងពីមិត្តភាពបន្ទាប់ពីថតហើយប៉ុណ្ណោះ។"

G-Dragon និង Sana 
G-Dragon និង Sana 
G-Dragon និង Sana 
G-Dragon និង Sana 

ប្រភព allkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T