សង្សារវណ្ណដា ស្អាតប៉ុណ្ណឹងហើយ នៅមានអ្នកទើស! Lauryn អន់ចិត្តពេលគេចោទថា កែកុន

//s9.kh1.co/31/31237272fa02d096635c41613afa138e594b5102.png
តារា & កម្សាន្ដ

 ០២-មិថុនា-២០២៥ ១ល្ងាច · ២ ថ្ងៃមុន

Lauryn អន់ចិត្តពេលគេចោទថា កែកុន ចំពោះរូបរាង និងសម្រស់ ទាំងដែលនាងខំហាត់ប្រាណ និងចែករំលែកវិធីសាស្ត្រ។

កម្សាន្ត៖ ថ្មីៗនេះ Lauryn បានបង្ហាញការអន់ចិត្តចំពោះការចោទប្រកាន់របស់មហាជន ដែលថា នាងរាងស្អាតដោយសារកែ។ គូស្នេហ៍របស់តារារ៉េប វណ្ណដា បានសរសេររៀបរាប់ថា ទោះហាត់ប្រាណមាន abs មែន ប៉ុន្ដែ នៅពេលដែលញុំាអាហារហើយ វាណែនពោះ ធ្វើឲ្យពោះឡើងមូលអញ្ចឹងឯង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=782,q=100/e6/e660c3d0acff6b2335f251d873d1dd2998222965.jpg

តារាស្រីរាងស្អាតរូបនេះ បានសរសេររៀបរាប់នៅក្នុង Story គណនី Instagram របស់ខ្លួនថា "Guys! ខ្ញុំហាត់ប្រាណរាប់ឆ្នាំហើយ ពេលធម្មតាអត់ទាន់ញុំាអីគឺ ឃើញរាងស្អាតឃើញ abs បន្ទាប់ពីញុំាហើយផឹកហើយ​គឺ វាណែនពោះឃើញមូលចឹងហើយ ពេលស្រកពោះក៏វាធម្មតាតាមហ្នឹង I'm also a human ណា! មិនមែនជ័រណា! នេះខ្ញុំតែងតែចែករំលែករូបភាពខ្លះៗពេលខ្ញុំហាត់ប្រាណ និងវិធីដែលខ្ញុំទៅហាត់បានផលមែន ដល់ពេលទៅឲ្យ credit លើការចាក់នេះចាក់នុះ កែ បូម អីហ្នឹង ខ្ញុំអន់ចិត្តខ្លាំងមែនទែន...

https://s9.kh1.co/__image/w=650,h=781,q=100/fd/fdbd1236958b2f992b3c0037f7c947b113f971f7.jpg

ព្រោះខ្ញុំចែករំលែកតែអីដែលជាសកម្មភាពពិតនៅក្នុងជីវិតខ្ញុំតែងតែធ្វើនឹងលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាខំថែខំហាត់អ្វីដែលយើងអាចកែប្រែដោយខ្លួនឯងបាន បើខ្ញុំកែកន្លែងណាមួយខ្ញុំអត់ចាំបាច់និយាយរ៉ាយរ៉ាប់ពីវិធីនេះនុះទេ ហើយបើចឹងខ្ញុំបានលុយ Sponsor ទៀត(បើខ្ញុំកកែកន្លែងណាមួយមែន)អន់ចិត្តទេ ដល់អ្នកត្រង់ជាមួយហើយ គេអត់ជឿ...មិនមែនអ្នកដែលអញនកទាំងអស់គ្នាស្គាល់ក្នុងបណ្ដាញសង្គមសុទ្ធតែកែកុនគ្រប់គ្នាណា..."។

https://s9.kh1.co/__image/w=650,h=782,q=100/d3/d38907e5e36cff22218559c14d5efd263a639ca7.jpg

ប្រភព៖ Lauryn Lauryn

https://s9.kh1.co/__image/w=476,h=807,q=100/cf/cf20c8a6090b5967e89fa9f2d2c5d2d37a5aa433.jpeg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T