កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo បានបដិសេធមិនផ្លាស់ទៅក្លិប Al Hilal នោះឡើយ បើទោះបីជារូបគេបានបង្ហើបតម្រុយថានឹងចាកចេញពីក្លិប Al Nassr ក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិតណាស់ ថ្មីៗនេះ Ronaldo ត្រូវបានគេសង្ស័យថានឹងចាកចេញពីក្លិប Al-Nassr ជាក្លិបនៅលីគអារ៉ាប់ប៊ីសាអូឌីត បន្ទាប់ពីកុងត្រារបស់គេជាមួយក្លិបនឹងអស់សុពុលភាពត្រឹមថ្ងៃទី៣០ខែមិថុនាខាងមុខនេះហើយ។

ក្នុងនោះមានពាក្យចចាមអារ៉ាមថា Real Madrid អាចនឹងផ្ដល់កុងត្រារយៈពេលខ្លីដល់ម្ចាស់ពាន Ballon d'Or ៥សម័យរូបនេះឲ្យមកលេងនៅ Club World Cup បណ្ដោះអាសន្នប៉ុន្តែគ្មានការបកស្រាយឬបញ្ជាក់ណាមួយច្បាស់លាស់នោះឡើយ។

គួរបញ្ជាក់ផងដែរថា Cristiano Ronaldo បានស៊ុតបញ្ចូលទីចំនួន៩៩គ្រាប់ហើយសម្រាប់ក្លិបនេះ តាំងពីឆ្នាំ២០២៣មក ខណៈដែលក្លិបបានបញ្ជាក់ថា ពួកគេកំពុងពិភាក្សាលើកុងត្រាថ្មីដល់ប្រធានក្រុមព័រទុយកាល់៕
