កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថាក្លិប Manchester City បានទាក់ទងទៅ Lyon ក្នុងគោលបំណងចង់ចុះកុងត្រាទិញយកខ្សែបម្រើ Rayan Cherki ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cherki ទំនងជាចាកចេញពីក្លិប Lyon ដែលស្ថិតនៅ Ligue 1 ប្រទេសបារាំងនារដូវក្ដៅខាងមុខនេះហើយ បន្ទាប់ពីក្លិបនេះបានរារាំងមិនឲ្យរូបគេផ្ទេរទៅក្លិបគូប្រជែងដ៏ធំក្នុងលីគគឺ Paris Saint-Germain កាលពីឆ្នាំមុន។

ខ្សែបម្រើប្រយុទ្ធរូបនេះ អាចនឹងមានតម្លៃខ្លួនចន្លោះ ៣៤លានដុល្លារ ខណៈដែលកុងត្រារបស់គេជាមួយ Lyon អស់សុពុលភាពនាខែមិថុនា ឆ្នាំ២០២៦នេះហើយ។ Rayan Cherki ពិតជាធ្វើបានល្អណាស់នារដូវកាលនេះ និងបានក្លាយជាតួឯកដ៏សំខាន់នៅ Lyon ដោយរូបគេស៊ុតបញ្ចូលទីបាន១២គ្រាប់ និងបញ្ចូនបាល់បាន២០គ្រាប់ នៅក្នុងការបង្ហាញខ្លួនចំនួន៤៤ប្រកួត។

ភាគីលោក Pep Guardiola ទំនងជាចង់យក Rayan Cherki មកជំនួស Kevin De Bruyne ដែលបានប្រកាសចាកចេញពីក្លិបនៅចប់រដូវកាលនេះ៕
