ចិនសាទរចំពោះ "វឌ្ឍនភាពដ៏ច្រើន" ក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក

//s9.kh1.co/85/85554cd3fa3e1676967ca7aff653d133fc5049fc.jpg
Khmerhome

 ១៣-ឧសភា-២០២៥ ៣ល្ងាច · ៦ ម៉ោងមុន

ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា "ការផ្លាស់ប្តូរនេះគឺស្របតាមការរំពឹងទុករបស់អ្នកផលិត និងអ្នកប្រើប្រាស់នៅក្នុងប្រទេសទាំងពីរ និងជាផលប្រយោជន៍របស់ប្រទេសទាំងពីរ និងផលប្រយោជន៍រួមរបស់ពិភពលោក"។

https://s9.kh1.co/__image/w=650,h=383,q=100/31/31aa457e9c5d3449f90a9d521652ad39adb3af1b.jpeg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អន្តរជាតិ៖ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា "ការផ្លាស់ប្តូរនេះគឺស្របតាមការរំពឹងទុករបស់អ្នកផលិត និងអ្នកប្រើប្រាស់នៅក្នុងប្រទេសទាំងពីរ និងជាផលប្រយោជន៍របស់ប្រទេសទាំងពីរ និងផលប្រយោជន៍រួមរបស់ពិភពលោក"។

ប្រទេសចិនបានសាទរកាលពីថ្ងៃចន្ទ ទី១២ ខែឧសភានេះ "ការវិវឌ្ឍយ៉ាងធំធេង" ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ ស្តីពីការបន្ថយសង្គ្រាមពាណិជ្ជកម្មរបស់ពួកគេ បានធ្វើឱ្យមានការកាត់បន្ថយយ៉ាងខ្លាំងចំពោះពន្ធនាំចូល ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ពន្ធចំនួន ១៤៥ភាគរយលើការនាំចូលពីប្រទេសចិនកាលពីខែមុន ដែលជាផ្នែកមួយនៃពន្ធគយសកល ខណៈដែលទីក្រុងប៉េកាំងបានវាយប្រហារទីក្រុងវ៉ាស៊ីនតោនជាមួយនឹងពន្ធសងសឹកចំនួន ១២៥ភាគរយ។

ទន្ទឹមនឹងការយកពន្ធនេះផងដែរ ប្រទេសចិនក៏រងការប៉ះពាល់ផងដែរជាមួយនឹងពន្ធលើវិស័យជាក់លាក់លើការនាំចូលដែកថែប អាលុយមីញ៉ូម និងរថយន្ត។

ភាគីទាំងពីរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទថា ពួកគេបានយល់ព្រមកាត់បន្ថយការយកពន្ធទាំងនោះ ដោយទីក្រុងវ៉ាស៊ីនតោន បាននិយាយថាពន្ធរបស់សហរដ្ឋអាមេរិកនឹងធ្លាក់ចុះមកត្រឹម ៣០ភាគរយ និងចិនមកត្រឹមចំនួន ១០ភាគរយ។

ភ្លាមៗបន្ទាប់ពីការប្រកាសនេះ ក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំងបាននិយាយថា កិច្ចពិភាក្សាពាណិជ្ជកម្មកម្រិតខ្ពស់រវាងប្រទេសចិន និងសហរដ្ឋអាមេរិកបានធ្វើឱ្យមានការវិវឌ្ឍយ៉ាងច្រើន និងកាត់បន្ថយកម្រិតពន្ធទ្វេភាគីយ៉ាងច្រើន" ។

អ្នកនាំពាក្យក្រសួងក្រសួងពាណិជ្ជកម្ម បាននិយាយថា ការផ្លាស់ប្តូរនេះគឺស្របតាមការរំពឹងទុករបស់អ្នកផលិត និងអ្នកប្រើប្រាស់នៅក្នុងប្រទេសទាំងពីរ និងជាផលប្រយោជន៍របស់ប្រទេសទាំងពីរ និងផលប្រយោជន៍រួមរបស់ពិភពលោក។ ដោយបានបន្ត វាត្រូវបានគេសង្ឃឹមថា ភាគីអាមេរិកនឹងយកកិច្ចពិភាក្សាទាំងនេះធ្វើជាមូលដ្ឋានគ្រឹះដើម្បីបន្តធ្វើការជាមួយប្រទេសចិននិងកែតម្រូវទាំងស្រុងនូវការអនុវត្តខុសនៃការដំឡើងពន្ធឯកតោភាគី ... ហើយរួមគ្នាបញ្ចូលភាពប្រាកដប្រជានិងស្ថិរភាពបន្ថែមទៀតទៅក្នុងសេដ្ឋកិច្ចពិភពលោក" ។

គួរបញ្ជាក់ថា ជម្លោះពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរបានធ្វើឱ្យ ទីផ្សារហិរញ្ញវត្ថុ កាន់តែក្តៅគគុក និងបង្កឱ្យមានការភ័យខ្លាចថាពន្ធគយអាចបង្កឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។

បើតាម ក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង បានលើកឡើងថា ភាគីទាំងពីរនឹងធ្វើការពិគ្រោះយោបល់វិលជុំនៅលើមូលដ្ឋានទៀងទាត់ ឬពិសេសនៅក្នុងប្រទេសចិន សហរដ្ឋអាមេរិក ឬប្រទេសទីបីដែលបានព្រមព្រៀងគ្នា៕

ប្រភព៖ CNA

ប្រែសម្រួលដោយ៖ MD-Angkor

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T