រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍកំពង់ផែព្រះសីហនុជំហានទី៣ ក្នុងទំហំទឹកប្រាក់ជិត ១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩

//s9.kh1.co/51/51ac60252149bd1a54f4bdbbd626f0d91e6a5045.jpg
សង្គម

 ២៧-មីនា-២០២៥ ១០ព្រឹក · ២ ខែមុន

រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍកំពង់ផែព្រះសីហនុជំហានទី៣ ក្នុងទំហំទឹកប្រាក់ជិត ១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៩ខាងមុខ កំពង់ផែខេត្តព្រះសីហនុនឹងមានទុនវិនិយោគប្រមាណជិត ១ ០០០ លានដុល្លារអាម៉េរិកបន្ថែមទៀត ខណៈដែលកំពង់ផែមួយនេះត្រូវការនូវទុនវិនិយោគដ៏ធំ ដែលយើងមិនត្រឹមតែធ្វើឱ្យវាជាកំពង់ផែអន្តរជាតិប៉ុណ្ណោះទេ តែយើងត្រូវរៀបចំឱ្យទៅជាតំបន់ភស្តុភាកម្មនៃប្រព័ន្ធឡូជីស្ទិកតំបន់តែម្តងដើម្បីបម្រើដល់សេចក្តីត្រូវការចំពោះមុខ។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដូចនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរនៅវិទ្យាល័យ ហ៊ុនសែន វាលរេញ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា សក្តានុពលខេត្តព្រះសីហនុនៅតែមានធំតទៅទៀត តែសក្តានុ ពលមួយនេះវាទាមទារនូវធនធានមនុស្សនៅនឹងកន្លែងជាពិសេស ដែលយើងត្រូវតែអភិវឌ្ឍន៍នូវការបណ្តុះបណ្តាលឱ្យមានមូលដ្ឋានរឹងមាំដើម្បីផលិតធនធានមនុស្សនៅនឹងកន្លែង ត្បិតយើងនឹងមានបងប្អូនប្រជាពលរដ្ឋចំណាកស្រុកមកពីខេត្តផ្សេងៗក៏ពិតមែន ប៉ុន្តែអ្នកខេត្តព្រះសីហនុនេះផ្ទាល់គឺជាអ្នកដែលត្រូវមានសមត្ថភាព និងមានលទ្ធភាពនៅក្នុងការចាប់យកឱកាសការងារបម្រើឱ្យការអភិវឌ្ឍ។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា សមិទ្ធផលនៅវិទ្យាល័យ ហ៊ុនសែន វាលរេញ ខេត្តព្រះសីហនុ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះនឹងចូលរួមចំណែកក្នុងការកសាងធនធានមនុស្សនៅក្នុងខេត្តព្រះសីហនុរាប់សិបឆ្នាំតទៅមុខ ជំរុញខេត្តសក្តានុពលខាងសេដ្ឋកិច្ចមួយនេះពង្រីកតួនាទីធំទៅៗក្នុងការជួយដល់សេដ្ឋកិច្ចជាតិរបស់យើងទាំងមូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា បើតាមរបាយការណ៍របស់អភិបាលខេត្តបានបង្ហាញថា ខេត្តព្រះសីហនុសម្រេច បាននូវវឌ្ឍនភាពការងារអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សគួរជាទីមោទនភាពទាំងលើទិដ្ឋភាព នៃគុណភាពអប់រំ និងវត្តមាននៃហេដ្ឋារចនាសម្ព័ន្ធអប់រំនៅក្នុងមូលដ្ឋាន ដែលក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីសូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារនៃរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ថ្នាក់ដឹកនាំខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំបំពេញការងារយ៉ាងសកម្មនៅក្នុង ការងារអប់រំនៅខេត្តព្រះសីហនុប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធានាចាត់ចែងអនុវត្តន៍ប្រកបដោយស្មារតីបុរេសកម្មក្នុងការពិនិត្យឡើងវិញលើស្តង់ដារសាលាគំរូ រៀបចំយន្តការចុះជួយគាំទ្រសាលា រៀន យន្តការចុះវាយតម្លៃសាលារៀន និងយន្តការពិនិត្យតាមដាន ជាពិសេសការប្រមូលផ្តុំធនធាន សម្រាប់ការគាំទ្រដល់ការអនុវត្តស្តង់ដារសាលាគំរូ ធ្វើឱ្យសាលារៀននៅខេត្តព្រះសីហនុមានការកើនឡើង ជាពិសេសជាប់លំដាប់ជាស្តង់ដារសាលាគំរូ និងទទួលបានជ័យលាភីក្នុងការវាយតម្លៃក្នុងការទទួលស្គាល់ថាជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៤ថែមទៀតផង៕

ផ្សាយ៖ កន ចំណាន, អត្ថបទ៖ ចាន់ សុភឿន AKP

រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/75/755a41bec9599be02e166ad7008284b2f939e8d2.jpg

ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវនរោត្តម បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លា.ប់ និងរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងកសាងសំណុំរឿង អ្នកបង្កបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់

 ១៦-ឧសភា-២០២៥ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T