កម្សាន្ត៖ តារាចម្រៀងកូរ៉េ WHEESUNG ត្រូវបានគេប្រទះឃើញថាបានបាត់បង់ជីវិតនៅក្នុងផ្ទះរបស់គេ នៅម្ដុំ GWangjin-Gu ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលជាដំណឹងមួយដ៏តក់ស្លុតនិងនឹកស្មានមិនដល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាប្រុសម្នាក់នេះត្រូវបានសមាជិកគ្រួសារឃើញថាបានដេកស្ដូកស្ដឹងក្នុងផ្ទះរបស់គេទើបមានការស្លន់ស្លោរាយការណ៍ទៅកាន់ប៉ូលិស ហើយប៉ូលិសបានសន្មតថាវាពុំមែនជាករណីឃាតកម្ម នោះឡើយប៉ុន្តែមូលហេតុនៃការស្លាប់របស់គេ នៅមិនទាន់ត្រូវបានបញ្ជាក់យ៉ាងជាក់លាក់នៅឡើយ ដោយសារតែមិនបានរកឃើញក្រដាសផ្តែផ្ដាំណាមួយឡើយ។

ផលិតកម្ម Tajo Entertainment បានប្រកាសថា WHEESUNG ពិតជាបានទទួលមរណភាពពិតមែន ដោយត្រូវបានរកឃើញស្ថិតក្នុងអាការៈគាំងបេះដូងខណៈដែល ការប្រគុំតន្ត្រីបន្ទាប់របស់គេ "The Story" នឹងត្រូវធ្វើឡើងនាថ្ងៃទី១៥ខែមីនាខាងមុខនេះហើយ៕

ប្រភព៖ allkpop