កម្សាន្ត៖ ពិតណាស់ កម្មវិធីប្រគល់ពានរង្វាន់ផ្នែកចម្រៀង Grammys Awards បានប្រព្រឹត្តិទៅរួចហើយកាលពីថ្ងៃទី២ខែកុម្ភៈកន្លងទៅ (ឬថ្ងៃទី៣ខែកុម្ភៈ បើគិតតាមម៉ោងនៅកម្ពុជា) ដោយក្នុងនោះមានការចូលរួមពីសំណាក់តារាចម្រៀងជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ ងាកមកមើល BLACKPINK វិញគឺ នាឆ្នាំនេះ ពួកគេពុំបានចូលរួមកម្មវិធី Grammys នេះនោះឡើយ ប៉ុន្តែ Jennie ដែលជាសមាជិកម្នាក់បានលេចមុខនៅក្នុងពិធីជប់លៀងក្រោយចប់កម្មវិធីនេះឬគេហៅថា Gramny After Party ។



ក្នុងនោះ Jennie បានថតជាមួយមិត្តភក្តិរបស់នាងគឺ Simi និប Haze ថែមទាំងមានរូបថត Jennie ថតជាមួយ Simi Khadra ទៀតផង។ ក្នុងនោះ Jennie បានធ្វើសក់បែបលើកចងឡើងជាកន្ទុយសេះ ជាមួយនឹងការតុបតែងមុខបែបធម្មជាតិ ហើយនាងក៏បានស្លៀកសំពត់ស្បែកពណ៌ត្នោតបែកស្វាយ គូជាមួយនឹងអាវក្រៅស្បែកពណ៌ដូចគ្នា ដែលពិតជាមើលទៅឡូយឆាយនិងទាន់សម័យខ្លាំងណាស់៕



ប្រភព៖ allkpop