អាមេរិក៖ យោងតាមការចុះផ្សាយរបស់គេហទំព័រល្បីនានា បានបញ្ជាក់ឲ្យដឹងថា តារាសម្ដែងប្រុស Tom Holland ដែលត្រូវគេស្គាល់ក្នុងនាមជា Spider Man ជំនាន់ថ្មីនោះ បានភ្ជាប់ពាក្យជាមួយនឹងមិត្តស្រី Zendaya ដែលជាតួអង្គស្រីសម្ដែងជាមួយគ្នាក្នុងរឿង Spider Man នោះហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាលពីយប់ថ្ងៃទី៦ខែមករាកន្លងទៅនេះ Zendaya បានចូលរួមកម្មវិធី Golden Globes ឆ្នាំ២០២៥ ហើយ នាងបានបង្ហាញចិញ្ចៀនពេជ្រដ៏មូលក្លុំនិងចែងចាំងទៀតផង។

ទស្សនាវដ្ដី People បានទម្លាយថា Tom Holland បានសុំ Zendaya ភ្ជាប់ពាក្យនៅផ្ទះសម្រាកលំហែមួយអំឡុងពេលថ្ងៃឈប់សម្រាក ហើយចិញ្ចៀនភ្ជាប់ពាក្យនោះ មានពេជ្រចំនួន ៥.០២ការ៉ាត់ ច្នៃដោយ Jessica McCormack ប៉ុន្តែដំណឹងនេះពុំមានការបញ្ជាក់ជាផ្លូវការពីសាមីខ្លួនឡើយ៕





ប្រភព៖ billboard