បរទេស៖ កាលពីយប់មិញនេះ ត្រូវនឹងថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ក្រុមអ្នកមានបុណ្យ Barcelona បានបើកទ្វាកីឡដ្ឋាន Estadi Olimpic Lluis Companys របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Espanyol នៅក្នុងការប្រកួតសប្តាហ៍ទី ១២ នៃក្របខណ្ឌ La Liga របស់ អេស្ប៉ាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតនោះ ខាងក្រុមម្ចាស់ផ្ទះ Barcelona ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម Espanyol ក្នុងលទ្ធផល ៣ ទល់នឹង ១។
ក្នុងនោះ ៣ គ្រាប់របស់ Barca គឺរកបានដោយ Dani Olmo ២ គ្រាប់ម្នាក់ឯង គឺនៅនាទីទី ១២ និង ៣១ ចំណែក ១ គ្រាប់ទៀត គឺរកបានដោយ Raphinha នៅនាទីទី ២៣។ រីឯ ១ គ្រាប់របស់ Espanyol វិញ គឺរកបានដោយកីឡាករ Javi Puado នៅនាទីទី ៦៣។
គួរបញ្ជាក់ថា Barcelona នៅបន្តកាន់កាប់តំណែងកំពូលតារាងដដែល ក្រោយឆ្លងកាត់ ១២ ប្រកួតកន្លងមក ពួកគេឈ្នះ ១១ និងចាញ់ ១ មាន ៣៣ ពិន្ទុ ដោយឡែក Espanyol វិញ បច្ចុប្បន្នពួកគេកំពុងឈរនៅលេខរៀងទី ១៧ ក្រោយឆ្លងកាត់ ១២ ប្រកួតដូចគ្នា ពួកគេឈ្នះ ៣ ស្មើ និងចាញ់ ៨ មាន ១០ ពិន្ទុ។
សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖