កម្សាន្ត៖ អតីតកីឡាករបាល់ទាត់ លោក David Beckham និងភរិយា Victoria កំពុងរៀបចំឲ្យកូនស្រីពៅរបស់ពួកគេ Harper ដើម្បីចូលប្រឡូកក្នុងវិស័យសិល្បៈកម្សាន្ត ជាមួយនឹងអាជីពដែលនឹងមានតម្លៃរាប់លានផោន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាម កាសែត The Sun បាននិយាយថា លោកស្រី Victoria បានបង្កើតអាជីវកម្មមួយ ដែលមានឈ្មោះថា H7B Limited ដែលយកចេញពីអក្សរទីមួយនៃឈ្មោះពេញរបស់ Harper Seven Beckham ។ Victoria និងមេធាវីម្នាក់ ត្រូវបានចុះក្នុងបញ្ជីឈ្មោះជានាយកក្រុមហ៊ុន គ្រប់គ្រងប្រាក់ចំណូលនាពេលអនាគតរបស់តារាដែលកំពុងរះ។ ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបាននិយាយថា ជំហាននេះអាចជាមធ្យោបាយមួយ ដើម្បីរៀបចំសម្រាប់អាជីពជោគជ័យរបស់ Harper នៅពេលខាងមុខ ជាមួយនឹងម៉ាកយីហោជាច្រើន ដែលត្រៀមរួចជាស្រេច ក្នុងការទាក់ទងសម្រាប់ការសហការ។
យ៉ាងណាមិញ ខាងប្រភពជិតស្និទ្ធនឹង Beckhams បានលើកឡើងថា នៅពេលនេះ វាគ្រាន់តែជាបញ្ហារដ្ឋបាល តែប៉ុណ្ណោះ។ David និង Victoria មិនមានគម្រោងភ្លាមៗ សម្រាប់សកម្មភាពពាណិជ្ជកម្មណាមួយទេ។ វាគ្រាន់តែជាជម្រើសដ៏រីករាយ និងគួរឱ្យរំភើបសម្រាប់ Harper នាពេលអនាគត៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖