មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ APEX បើកសម្ពោធសាកល្បង សាខាដំបូងបង្អស់នៅកម្ពុជា

//s9.kh1.co/92/92669886f27a94da1dbc98403fa09b70967183f0.jpg
តារា & កម្សាន្ដ

 ០២-វិច្ឆិកា-២០២៤ ៤ល្ងាច · មួយខែមុន

មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ APEX បានរៀបចំពិធីសម្ពោធសាកល្បង (Soft Opening) កាលពីម្សិលមិញនេះ ដែលមានទីតាំងនៅលើផ្លូវព្រះសីហនុ ជិតវិមាន ឯករាជ្យធានីភ្នំពេញ

ភ្នំពេញ ៖ មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ APEX ដែលជាគ្លីនិកឈានមុខគេខាងផ្នែកសម្រស់ និងការវះកា.ត់កែសម្ផស្ស បានចាប់ផ្តើមសម្ពោធបើកដំណើរការសាខាដំបូងរបស់ខ្លួនជាផ្លូវការនៅកម្ពុជា ជាមួយនឹងការប្រារព្ធពិធីសម្ពោធសាកល្បង (Soft Opening) ដ៏អស្ចារ្យកាលពីម្សិលមិញនេះ ដែលមានទីតាំងនៅលើផ្លូវព្រះសីហនុ ជិតវិមាន ឯករាជ្យធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

នេះជាការបង្ហាញពីការចាប់ផ្តើមជំហានថ្មីមួយលើសម្រស់ និងសុខុមាលភាពសម្រាប់បងប្អូនកម្ពុជាយើង ដែលបច្ចុប្បន្ននេះ យើងមើលឃើញថាបងប្អូនប្រជាជាជនខ្មែររបស់យើង កាន់តែមានការចាប់អារម្មណ៍មកគិតគូរលើសុខភាព និងជាពិសេសក៏រួមបញ្ចូលលើសុខភាពសម្រស់ផងដែរ ហើយការមកដល់របស់ APEX វាពិតជាពេលវេលាមួយដ៏សមស្របដែលអាចផ្តល់ជូនតាមតំរូវការរបស់អតិថិជន ដែលមានតម្រូវការផ្ទាល់។ 

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ APEX បានក្លាយមជ្ឈមណ្ឌលដែលមានកិត្យានុភាពនិងទំនុកចិត្តបំផុតរបស់ប្រជាជនថៃ ដែលធ្វើអោយ Apex មានសាខាជាង ៥០ នៅទូទាំងប្រទេសថៃ។ APEX មានមោទនភាពយ៉ាងក្រៃលែង ក្នុងការផ្តល់នូវការព្យាបាលបែបប្រណិត ច្នៃប្រឌិត និងសុវត្ថិភាពបំផុត ដោយបានប្រើប្រាស់បច្ចេកវិទ្យា សកលចុងក្រោយបង្អស់ ដែលរួមមានចាប់ពីការធ្វើ Botox និង fillers រហូតដល់ការវះកាត់ដែលមានសុវត្ថិភាព និងគ្មានស្លាកស្នាម។ 

កម្មវិធីនេះ មានការចូលរួមពីភ្ញៀវកិត្តិយស ដោយ រួមមានវត្តមានដ៏ខ្ពង់ខ្ពស់ របស់ ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជាផងដែរ។ ការចូលរួមរបស់លោកជំទាវបានបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំ មោះមុត និងស្មារតីសហការរវាងប្រទេសថៃ និងកម្ពុជា ដោយបង្ហាញពីសារៈសំខាន់នៃការពង្រីកវិសាលភាពរបស់ APEX។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ក្នុងកម្មវិធីព្រឹកម្សិញមិញនេះផងដែរ ក៏មានការពិភាក្សាជាក្រុមពីក្រុមគ្រូពេទ្យជំនាញដែលបានចែករំលែកប្រធានបទដែលគួរអោយចាប់អារម្មណ៍ ដែលលើកនិយាយអំពីនិន្នាការទំនើបក្នុងផ្នែកសម្រស់ ដោយសង្កត់ធ្ងន់លើការកែប្រែបែបធម្មជាតិទាំងផ្នែកវះកាត់មុខ បច្ចេកវិជ្ជាទំនើបរបស់ APEX រួមទាំងការវះកាត់លើកថ្ងាស ដែលហៅថា Endotine ជាបច្ចេកវិជ្ជាទំនើបចុងក្រោយបង្អស់ដែលធ្វើអោយអតិថិជនស្រស់ស្អាតក្មេងជាងវ័យ ដោយមិនមានការវះកាត់ហើយត្រូវបានគេទទួលស្គាល់ពីលទ្ធផលល្អដ៏អស្ចារ្យនេះជាច្រើន។ 

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

លោកវេជ្ជបណ្ឌិតជំនាញៗបានចែករំលែកបទពិសោធន៍ និងជំនាញរបស់ពួកគាត់ហើយក៏បានធ្វើការសំណេះសំណាលបង្ហាញពីអតិថិជន ដែលធ្លាប់បានទទួលយកសេវាកម្មរបស់ពួកគាត់។ អតិថិជនបានចែករំលែកបទពិសោធន៍ល្អៗនិងលទ្ធផលដែលពួកគាត់ទទួលបាន។ ក្នុងឱកាសដ៏ពិសេសនោះផងដែរ ភ្ញៀវកិត្តិយស ក៏បានអញ្ជើញចូលរួមចោះបង្ហោះប៉េងប៉ោងអបអរ ដើម្បីប្រកាសការសម្ផោធជាផ្លូវការ និងអមដោយការសម្តែងពីតារាចម្រៀង ថុល សុភិទិ សកម្មភាពនេះបានញុំាងកម្មវិធីអោយរឹតតែអធិកអធម បន្ទាប់ មកភ្ញៀវកិត្តិយស ត្រូវបានអញ្ជើញអោយចូលរួមទស្សនាគ្លីនិកទាំងមូល ដោយតាមបន្ទប់នីមួយៗសុទ្ធតែបានបំពាក់នូវឧបករណ៍ និងសំភារៈទំនើបៗដែលជាបច្ចេកវិទ្យាដ៏អស្ចារ្យ។

លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Akuluck Thammasunthorn ជាសាស្ត្រាចារ្យ និងជាអ្នកជំនាញផ្នែកវះកាត់ បានថ្លែងថា ៖

យើងមានសេចក្តីរំភើប និងរីករាយក្នុងការនាំយកសេវាកម្មកែសម្ផស្សលំដាប់ពិភពលោករបស់ APEX មកកាន់កម្ពុជា។ យើងបានផ្តោតលើបច្ចេកវិទ្យាច្នៃប្រឌិត និងលទ្ធផលដែលមើលទៅដូចធម្មជាតិនឹងផ្តល់ឱ្យអតិថិជនរបស់យើងនូវវិធិសាស្រ្តនៃការថែទាំ និងដើម្បីទទួលបានលទ្ធផលដ៍ល្អបំផុត។

លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Akuluck Thammasunthorn

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Akuluck គឺជាសាស្ត្រាចារ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញហើយដោយសារជំនាញរបស់លោក បានដើរតួយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលវេជ្ជបណ្ឌិតផ្សេងទៀតនៅក្នុងផ្នែកសម្ផស្ស និងច្ចេកទេសកម្រិតខ្ពស់។

ស្ថាបនិក APEX Cambodia គឺលោក Jakrit Kakrut និងកញ្ញា តេង ឆេងអាន បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការផ្តល់ជូននូវសេវាកម្មដែលមានគុណភាពល្អបំផុត។ លោក Jakrit Kakrut ក៏បានបន្ថែមថា ៖

ការបើកសាខាដំបូងរបស់យើងនៅក្នុងកម្ពុជា គឺបានក្លាយជាការពិតហើយ ដោយមានរូបលោកដែលជាអ្នកជំនួញល្បីរូបនៅកម្ពុជាលើការនាំយកផលិតផល និងផ្តល់សេវាកម្មផ្នែកសម្រស់ជូនមកប្រជាជនកម្ពុជា។ យើងប្ដេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មថែរក្សាសម្រស់ និងសុខភាពដ៏ពិសេសនេះ ហើយព្រឹត្តិការណ៍ថ្ងៃនេះគ្រាន់តែជាការចាប់ផ្តើមដំបូងនៃដំណើររបស់យើង ដើម្បីផ្លាស់ប្តូរជីវិតដោយភាពជឿជាក់ និងមានគុណតម្លៃ។

ស្ថាបនិក APEX Cambodia គឺលោក Jakrit Kakrut

អ្នកនាង ឡុង ម៉ានីន ដែលជាពាណិជ្ជករ និងជាសហគ្រិនអនឡាញដែលទទួលបានជោគជ័យ និងល្បីល្បាញកន្លងមក ក៏បានចាប់ដៃគូសហការជាមួយ APEX ដើម្បីជំរុញការនាំយកកេរ្ត៍ឈ្មោះកាន់តែល្បីផងដែរ។ការចូលរួមរបស់អ្នកនាង បានបញ្ជាក់ពីភាពវៃឆ្លាតផ្នែកអាជីវកម្មដ៏រឹងមាំ និងស្មារតីច្នៃប្រឌិតដែលជំរុញការពង្រីករបស់ APEX មកកម្ពុជា។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាព
រូបភាព
រូបភាព
រូបភាព
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T