អាមេរិក៖ យោងតាមប្រភពមួយបានថ្លែងប្រាប់សារព័ត៌មាន Page Six ថា មិត្តប្រុសរបស់តារាចម្រៀងផបស្រីល្បីឈ្មោះ Taylor Swift គឺកីឡាករបាល់ឱបលោក Travis Kelce នឹងសុំនាងភ្ជាប់ពាក្យនាពេលឆាប់ៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដំណឹងនេះបានលេចឮឡើងក្រោយអ្នកទាំងពីរទាក់ទងគ្នា កាលពីពាក់កណ្ដាលឆ្នាំ២០២៣កន្លងទៅ ដោយជារឿយៗ Taylor និង Travis តែងតែចេញមកលើកទឹកចិត្តគ្នាជារឿយៗ ដោយ Travis ចូលរួមការប្រគុំតន្ត្រី "The Eras Tour" របស់ Taylor ហើយ Taylor ទៅលើកទឹកចិត្តមិត្តប្រុសនៅកីឡដ្ឋាន។

ពាក្យចចាមអារ៉ាមនេះបានផ្ទុះឡើងមួយរយៈហើយ បន្ទាប់ពីថ្នាក់ដឹកនាំនៃក្រុម Kansas City Chief ដែល Travis Kelce លេងឲ្យបានខ្សឹបប្រាប់មិត្តភក្តិនាអំឡុងការប្រគុំតន្ត្រី Kansas City ដោយតារាចម្រៀងលោក Morgan Wallen ថា Taylor Swift និង Travis Kelce បានភ្ជាប់ពាក្យរួចមកហើយ។ ខណៈនោះក៏មានពាក្យចចាមអារ៉ាមលេចឮជាច្រើនថា Travis កំពុងស្វែងរកចិញ្ចៀនសម្រាប់សុំ Taylor ភ្ជាប់ពាក្យទៀតផង៕




ប្រភព៖ pagesix