ខេត្តកំពង់ធំ៖ ស្ថានភាពទឹកជំនន់ឡើងដល់កម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន កម្ពស់ ១៣,៥០ម៉ែត្រ

//s9.kh1.co/ed/ede80194a7c140fbf7902a6e4f707eead82516c0.jpg
សង្គម

 ២៨-កក្កដា-២០២៤ ១១ព្រឹក · មួយឆ្នាំមុន

ខេត្តកំពង់ធំ៖ ស្ថានភាពទឹកជំនន់ឡើងដល់កម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន កម្ពស់ ១៣,៥០ម៉ែត្រ

រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នកម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំ មានកម្ពស់ ១៣,៥១ម៉ែត្រ ដែលសង្កេតឃើញថាមានការកើនឡើងជាបន្ដបន្ទាប់ដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ននូវកម្ពស់ ១៣,៥០ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងអស់ និងបងប្អូនដែលរស់នៅតាមបណ្ដោយដងស្ទឹងសែន ជាពិសេសបងប្អូនដែលរស់នៅតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗដែលចាំបាច់ឱ្យបានត្រឹមត្រូវ។

ទន្ទឹមគ្នានេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំផែនការអន្ដរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព ក្នុងអំឡុងពេលដែលមានគ្រោះមហន្ដរាយទឹកជំនន់មកដល់ ម្យ៉ាងវិញទៀត ត្រូវធ្វើការផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាពអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្ដាជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ដើម្បីឆ្លើយតបករណីមានគ្រោះមហន្ដរាយកើតឡើង ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T