អឺរ៉ុប៖ អតីតខ្សែបម្រើឆ្នើម លោក Toni Kroos បានចុចឈ្មោះ Cristiano Ronaldo, Luka Modric និង Sergio Ramos ជា មិត្តរួមក្រុមដែលខ្លួនចូលចិត្តបំផុតក្នុងការប្រកបអាជីពជាមួយ Real Madrid។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Kroos បានចំណាយពេលវេលាបាល់ទាត់អស្ចារ្យរបស់គាត់ជាមួយ Real Madrid ពីចន្លោះឆ្នាំ ២០១៤-២០២៤ ដោយបានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ធំៗជាច្រើនជាពិសេសការឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប Champions League ដល់ទៅ ៥សម័យកាល ក្នុងនោះរជ្ជកាលជោគជ័យខាងលើ ក៏ Kroos បានលេងជាមួយមិត្តរួមក្រុមឆ្នើមៗដូចជា Ronaldo, Modric និង Ramos ផងដែរ។

ទាក់ទងនឹងរឿងខាងលើ Kroos បាននិយាយថា៖
កីឡាករ Real Madrid បីនាក់ដែលខ្ញុំពេញចិត្តជាងគេមែនទេ? នោះ គឺជា Cristiano Ronaldo, Luka Modric និង Sergio Ramos៕

ប្រភព៖ sportskeeda