នៅគាំទ្រទៀតទេ? សកម្មភាព Seungri ក្នុងវីដេអូថ្មី ក្នុងករណី Burning Sun ដែលគេទើបនឹងទម្លាយកំពុងតែធ្វើឲ្យមហាជនផ្ទុះកំហឹងសារជាថ្មី

//s9.kh1.co/d4/d49fd25bf6e42d484e63c31d850e98b04dab1aaf.png
តារា & កម្សាន្ដ

 ២១-ឧសភា-២០២៤ ១០ព្រឹក · ២ ខែមុន

សកម្មភាព Seungri ក្នុងករណី Burning Sun ក្នុងវីដេអូថ្មីដែលគេទើបនឹងទម្លាយកំពុងតែធ្វើឲ្យមហាជនផ្ទុះកំហឹងសារជាថ្មី។

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី 19 ខែឧសភា ក្រុមស៊ើបអង្កេតរបស់ BBC World Service របស់ BBC Eye បានចេញផ្សាយភាពយន្តឯកសារថ្មី ដែលមានចំណងជើងថា Burning Sun ដោយបង្ហាញពីការស្រាវជ្រាវដែលអ្នកកាសែតស្រីកូរ៉េពីរនាក់បានព្យាយាម លាតត្រដាងរឿងអាស្រូវផ្លូវភេទពាក់ព័ន្ធនឹងតារា K-Pop ដ៏ល្បីល្បាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Seungri
Seungri

តាមដែលគេដឹង គ្មាន​តារា K-Pop ណា​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​នោះ ​ខ្លាំង​ច្រើន​ជាង Seungri អតីត​សមាជិក BIGBANG ទេ។ អតីត​តារា​ចម្រៀង​រូប​នេះ​ មាន​ទំនាក់ទំនង​ជាមួយ​ក្លឹប Burning Sun ហើយ​ត្រូវ​បាន​គេ​ចោទ​ថា​ជា​សមាជិក​នៃ​ក្រុម ដែល​វីដេអូ​សិច​ខុស​ច្បាប់ដ៏សកម្មជាងគេ ។

Seungri
Seungri

ទីបំផុត Seungri ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ក្នុង​ការ​រៀបចំ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ការ​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់ និង​បទ​ចោទ​ប្រកាន់​ជា​ច្រើន​ទៀត ដោយ​ទទួល​បាន​ការ​កាត់​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​ខ្លី​មួយ​ឆ្នាំ​កន្លះ។ ដោយឡែក ក្រោយពីការដោះលែងពីពន្ធនាគាររួចមក Seungri មានសេរីភាព ដើរលេងហ៊ឺហារ ធ្វើឲ្យមហាជនជាច្រើនមានការស្អប់ខ្ពើម ប៉ុន្ដែក៏នៅតែមានក្រុមអ្នកគាំទ្រផងដែរ។

Seungri
Seungri

ទោះជាយ៉ាងណាក៏ដោយ ក្នុង​វីដេអូ​ដ៏​អាក្រក់​ពី​ភាពយន្ត​ឯកសារថ្មី គេឃើញ Seungri ​ស្រែក​ដាក់​មនុស្ស​ស្រីម្នាក់ ដែលនាងមានសភាពស្រវឹង ហើយរូបលោក​ហាក់​ដូច​ជា​អាច​នឹង​វាយ​នាង​មុន​នឹង​ចាប់​ដៃ​នាង​ហើយ​ព្យាយាម​ទាញ​នាង​តាម។ តាមរយៈវីដេអូនេះ បង្ហាញអំពីទង្វើដ៏អាក្រក់របស់ Seungri នៅក្នុងឧក្រិដ្ឋកម្មដែលបានកើតឡើង ហើយធ្វើឲ្យមហាជនជាច្រើន នៅតែមិនអស់ចិត្តនឹងទង្វើមួយនេះ៕

ប្រភព៖ koreaboo

សូមទស្សនាវីដេអូតាមរយៈ៖ Seungri Burning Sun Scandal 

Seungri
Seungri
Seungri
Seungri
Seungri
Seungri
Seungri
Seungri
Seungri
Seungri
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T