កម្សាន្ត៖ អ្នករចនារ៉ូបអាពាហ៍ពិពាហ៍ដ៏ល្បីល្បាញ Vera Wang និងកូនស្រីចិញ្ចឹមពីរនាក់របស់នាង បានទាក់ទាញការចាប់អារម្មណ៍ បន្ទាប់ពី បានចូលរួមក្នុងកម្មវិធីសប្បុរសធម៌មួយ កាលពីថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរ អ្នករចនាម៉ូត Vera Wang បានចូលរួមកម្មវិធីជប់លៀងពណ៌ផ្កាឈូក របស់មូលនិធិស្រាវជ្រាវជំងឺមហារីកសុដន់ នៅឯ The Glasshouse ទីក្រុងញូវយ៉ក ដោយបានបង្ហាញខ្លួន ស្លៀករ៉ូបពណ៌ផ្កាឈូក លាយពណ៌ស្វាយ ជាមួយនឹង ក រាង V ដ៏ជ្រៅ និងបានថតរូប ដោយទំនុកចិត្តនៅពីមុខកាមេរ៉ា។

មិនត្រឹមតែប៉ុណ្ណោះ Vera Wang ក៏បានថតរូប ជាមួយកូនស្រី Josephine Becker ដែលនាងគឺជាកូនចិញ្ចឹមម្នាក់ក្នុងចំណោមកូនចិញ្ចឹមពីរនាក់ របស់អ្នករចនាម៉ូដ Vera Wang និងអតីតស្វាមី Arthur P.Becker ។
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








