កម្សាន្ត៖ កាលពីថ្ងៃទី៦ខែឧសភាកន្លងទៅនេះ ព្រឹត្តិការណ៍ចួបជុំរបស់តារាៗហៅថា Met Gala ឆ្នាំ២០២៤ បានប្រារព្ធធ្វើឡើងយ៉ាងអធឹកអធម ដោយក្នុងនោះមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ Jennie ជាសមាជិកក្រុមចម្រៀងនារី BLACKPINK ក៏បានចូលរួមព្រឹត្តិការណ៍នេះដែរដោយនាងបានស្លៀករ៉ូបពណ៌ទឹកប៊ិច បង្អួតជើងស្រឡូន ព្រមទាំងក្បាលពោះ ជាប្រភេទរ៉ូបមានស្បៃវែងអូសដីមើលទៅពិតជាស្រស់ស្អាតខ្លាំង។
យ៉ាងណាមិញ កាលពីថ្ងៃ១៥ខែឧសភាកន្លងទៅ Jennie ក៏បានបង្ហោះ Vlog នៅក្នុងគណនី Youtube របស់នាងឈ្មោះថា Jennierubyjane Official ទាក់ទងនឹងការចូលរួមកម្មវិធី Met Gala 2024 នេះតែផ្ដោតសំខាន់លើសកម្មភាពនៅក្រោយឆាក តាំងពីពេលដែលនាងបានទៅលោឈុតផងដែរ។
នៅក្នុងវីដេអូនេះ គេឃើញថា Jennie ពិតជាមានភាពរួសរាយរាក់ទាក់ជាមួយអ្នកច្នៃម៉ូតនិងក្រុមការងារខ្លាំងណាស់ តែនាងក៏ផ្ដោតសំខាន់លើការជ្រើសរើសម៉ូតរ៉ូបផងដែរ គឺទាំងរ៉ូបស្លៀកចូលរួមកម្មវិធីនិងរ៉ូបស្លៀកក្នុងកម្មវិធីជប់លៀងក្រោយចប់កម្មវិធី ព្រមទាំងស្បែកជើង និងគ្រឿងអលង្ការជាដើម៕
ប្រភព៖ allkpop