កូរ៉េខាងត្បូង៖ Jisoo គឺមិនត្រឹមតែជាតារាចម្រៀងដ៏មានទេពកោសល្យក្នុងក្រុមចម្រៀងនារី BLACKPINK ទេតែនាងក៏ជាតារាសម្ដែងម្នាក់ដែរ ហើយបូករួមជាមួយនឹងសម្រស់បែបព្រះនាងដ៏ស្រស់ស្អាតរបស់នាងទៀតនោះ មិនថាទៅណាមកណា ឬបង្ហាញខ្លួននៅទីណា ក៏នាងត្រូវគេចាប់អារម្មណ៍ជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាក់ស្ដែងថ្មីៗនេះ Jisoo ត្រូវបានគេលើកយកមកជជែកវែកញែកម្ដងទៀត ក្រោយបានបង្ហោះរូបភាពថ្មីដែលបានថតរូបមួយជំហខ្លួននៅទីកន្លែងមួយ ត្រូវគេស្គាល់ថាជាផ្ទះរបស់នាង។

បន្ទាប់ពីបានពិនិត្យសភាពផ្ទះតាមរយៈរូបភាពមួយសន្លឹកនោះហើយ អ្នកគាំទ្រគិតថាផ្ទះដែលលាបពណ៌សក្បុស និងជាស្ទាយ៍បែប Minimalist នេះ មើលទៅដូចជាសារមន្ទីរទំនើបអ៊ីចឹង ដោយសារតែគេឃើញថាមានរូបភាពតាំងនៅតាមជញ្ជាំង។

យ៉ាងណាមិញ តាមរយៈរូបភាពនេះ គេអាចប៉ាន់ស្មានបានថា ផ្ទះរបស់ Jisoo ពិតជាទំនើបនិងចាយប្រាក់សាងសង់មិនតិចនោះឡើយ៕

ប្រភព៖ allkpop