បង្ហាញមុខនៅព្រលានយន្តហោះលើកដំបូង BABYMONSTER បែរជាជួបរឿងបែបនេះទៅវិញ

//s9.kh1.co/df/df7a098b58e8c095a6672e042f0423fed1f7945b.jpg
តារា & កម្សាន្ដ

 ១០-ឧសភា-២០២៤ ៨ព្រឹក · ១១ ថ្ងៃមុន

កាលពីថ្ងៃទី៩ខែឧសភាកន្លងទៅនេះ សមាជិកទាំង៧នាក់របស់ BABYMONSTER បានបង្ហាញខ្លួននៅព្រលានយន្តហោះលើកដំបូងបង្អស់ជាមួយនឹងស្នាមញញិមព្រមទាំងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត

កូរ៉េខាងត្បូង៖ ទោះបីទើបតែបង្ហាញមុខក្នុងនាមជាក្រុមចម្រៀងនារីថ្មី ជ្រកក្រោមផលិតកម្ម YG Entertainment ក្ដីតែកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញរបស់ក្រុម BABYMONSTER ពិតជាកក្រើកនិងល្បីល្បាញខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BABYMONSTER
BABYMONSTER

បន្ទាប់ពីចេញបទចម្រៀងថ្មីមានឈ្មោះថា "SHEESH" ខណៈសមាជិក Ahyeon បានមករួបរួមក្រុមវិញនោះ ប្រជាប្រិយភាពរបស់ BABYMONSTER កាន់តែហក់ឡើងខ្លាំងដោយទទួលបានការកោតសរសើរពីសំណាក់មហាជន បន្ទាប់ពីពួកគេឡើងច្រៀងលើឆាកបែប Live ផ្ទាល់លើឆាកបានពីរោះខ្លាំង។

BABYMONSTER
BABYMONSTER

យ៉ាងណាមិញ កាលពីថ្ងៃទី៩ខែឧសភាកន្លងទៅនេះ សមាជិកទាំង៧នាក់របស់ BABYMONSTER បានបង្ហាញខ្លួននៅព្រលានយន្តហោះលើកដំបូងបង្អស់ជាមួយនឹងស្នាមញញិមព្រមទាំងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងស៊ីវិល័យ ប៉ុន្តែបែរជាចួបរឿងដ៏គួរឲ្យភ័យខ្លាចមួយ គឺមានអ្នកគាំទ្រច្រើនមករង់ចាំពួកគេ រហូតធ្វើឲ្យសមាជិកទាំងអស់ចាំបាច់ត្រូវមានអង្គរក្សជួយការពារ ដោយសារតែមានការរុញប្រទាញប្រទង់គ្នាពេក។

BABYMONSTER នៅព្រលាន​​​យន្តហោះ​​​លើកដំបូង

ក្នុងរូបភាពទាំងនោះ គេបានឃើញថាសមាជិកម្នាក់ៗមានទឹកមុខស្រស់ស្រាយផងភ័យខ្លាចផង ដោយសារតែមានអ្នកគាំទ្រនាំគ្នាប្រជ្រៀតចង់មកជិតខ្លាំងពេក ដែលធ្វើឲ្យទិដ្ឋភាពទាំងមូលមើលទៅរញ៉េរញ៉ៃ ប៉ុន្តែវាក៏បានបញ្ជាក់ដែរថា កេរ្តិ៍ឈ្មោះរបស់ BABYMONSTER ពិតជាល្បីកក្រើក៕

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T