អបអរសាទរ Justin និង ភរិយា កំពុងមានបុត្រដំបូងជាមួយគ្នាហើយ

//s9.kh1.co/b9/b99ada2780cfbd5b2326ac87856e8813cab034da.jpg
តារា & កម្សាន្ដ

 ១០-ឧសភា-២០២៤ ៨ព្រឹក · ១១ ថ្ងៃមុន

Hailey បានបង្ហាញផ្ទៃពោះរបស់នាងដែលលយចេញមក បញ្ជាក់ថាកំពុងមានផ្ទៃពោះពិតប្រាកដមែន

អាមេរិក៖ ជាដំណឹងដ៏គួរឲ្យរីករាយមួយ បន្ទាប់ពីតារាចម្រៀង Justin Bieber បានប្រកាសថារូបគេនិងភរិយា Hailey Biber កំពុងមានបុត្រដំបូងជាមួយគ្នាហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Justin Bieber និងភរិយា
Justin Bieber និងភរិយា

ក្នុងនោះដែរ Hailey បានបង្ហាញផ្ទៃពោះរបស់នាងដែលលយចេញមក បញ្ជាក់ថាកំពុងមានផ្ទៃពោះពិតប្រាកដមែន ហើយនាងថែមទាំងបានថតរូបនៅកោះហាវ៉ៃ បង្អួតពោះរបស់ខ្លួនក្នុងឈុតរៀបការធ្វើពីស្បៃពណ៌ស ដោយមានក្រណាត់គ្របមុខដូចកូនក្រមុំនិងវ៉ែនតាខ្មៅផងដែរ។

Justin Bieber និងភរិយា
Justin Bieber និងភរិយា

ក្នុងរូបភាពប៉ុន្មានសន្លឹកនោះ ទាំង Justin និងភរិយា បានកាន់ដៃគ្នានៅកណ្ដាលវាលស្មៅ ថតត្រាប់តាមពេលដែលពួកគេរៀបការដោយបានស្បថស្បែជាមួយគ្នា ពិតជាមើលទៅរ៉ូមេនទិកសម្បើមណាស់។

Justin Bieber និងភរិយា
Justin Bieber និងភរិយា

គួរបញ្ជាក់ផងដែរថា Justin Bieber និងភរិយាបានរៀបការតាំងពីខែកញ្ញាឆ្នាំ២០១៨ ហើយថ្មីៗនេះក៏មានពាក្យចចាមអារ៉ាមថាពួកគេចង់លែងលះគ្នា ប៉ុន្តែយ៉ាងណា វាគ្រាន់តែជាព័ត៌មានមិនពិតប៉ុណ្ណោះ៕  

រូបភាព​​​ថ្មីរបស់ Justin Bieber និងភរិយា

ប្រភពpagesix

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T