កម្សាន្ត៖ តារាសម្ដែងស្រី Song Hye Kyo ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន នៅពេលដែលនាងបានបង្ហាញខ្លួន ក្នុងកម្មវិធី Baeksang Awards កាលពីថ្ងៃទី ៧ ខែឧសភាកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ពេលដែល តារាស្រី Song Hye Kyo នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Baeksang ក៏ត្រូវបានចែករំលែក យ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម ខណៈដែលរូបនាង បានទទួលការសរសើររាប់មិនអស់ពីទស្សនិកជន ចំពោះភាពស្រស់ស្អាតរបស់តារាស្រីរូបនេះ។
ការបង្ហាញខ្លួនលើកនេះ Song Hye Kyo បានតុបតែងខ្លួន ស្លៀកពាក់ឈុតពណ៌ផ្កាឈូក គួបផ្សំជាមួយនឹងគ្រឿងអលង្ការដ៏ប្រណិត បង្ហាញសម្រស់សម្រស់ និងរូបរាងដ៏ឆើតឆាយមានមន្តស្នេហ៍ ក្នុងវ័យ៤២ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖