ត្រៀមទៅ! គ្រូ Ten Hag បានបោះសម្តីយ៉ាងជឿជាក់ទៅ Man City បែបនេះ មុនជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រពាន FA Cup

//s9.kh1.co/e0/e02b90240e8b270667515287b49e39ef87fb15ad.jpg
កីទ្បា

 ២៣-មេសា-២០២៤ ១០ព្រឹក · ១១ ថ្ងៃមុន

គ្រូ Ten Hag បានបោះសម្តីយ៉ាងជឿជាក់ទៅ Man City បែបនេះ មុនជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រពាន FA Cup

បរទេស៖ អ្នកចាត់ការ Manchester United លោក Erik ten Hag បានមានប្រសាសន៍យ៉ាងជឿជាក់ មុនពេលជួបគ្នាជាមួយ Manchester City នៅវគ្គផ្តាច់ព្រ័ត្រពាន FA Cup។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Erik ten Hag
លោក Erik ten Hag

ជាការពិតណាស់ Man UTD និង Man City បានទទួលកៅអីជាផ្លូវការហើយ ក្នុងការឡើងមកជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រពាន FA Cup នៅថ្ងៃទី ២៥ ខែ ឧសភា ខាងមុខ បន្ទាប់ពីពួកគេសុទ្ធតែបានយកឈ្នះទៅលើគូប្រកួតរៀងៗខ្លួននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនោះ Man UTD បានយកឈ្នះលើក្រុម Coventry នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៤-២ ចំណែក Man City វិញបានយកឈ្នះលើក្រុម Chelsea ក្នុងលទ្ធផល ១-០។

Rashford និង Erling Haaland
Rashford និង Erling Haaland

យ៉ាងណាមិញ មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រមកដល់ លោក Ten Hag បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ខ្ញុំចង់ឈ្នះការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រទល់នឹង Man City។ ខ្ញុំប្រាកដណាស់ ថាពួកយើងមានឱកាសល្អដើម្បីឈ្នះការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ទោះបីពួកយើងលេងទល់នឹងក្រុមល្អបំផុតក្នុងលោកក៏ដោយ។ រដូវកាលនេះមានការរីកចម្រើនច្រើន ប៉ុន្តែក៏មានការធ្លាក់ចុះច្រើនផងដែរ។ ការឈ្នះពាន FA Cup តែមួយគឺមិនទាន់ជោគជ័យនោះទេ ពួកយើងចង់ឈ្នះបន្ថែមទៀត៕

លោក Erik ten Hag

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T