កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ ខាងសារព័ត៌មាន Dispatch នៃប្រទេសកូរ៉េ បានទម្លាយទំនាក់ទំនងរបស់តារា Kpop មួយគូរទៀតហើយ ដែលបានទាក់ទងគ្នាអស់រយៈពេលជាង៨ឆ្នាំឯណោះ។ គេបានទម្លាយថា តារាចម្រៀងស្រីនោះគឺ ជាសមាជិក ក្នុងក្រុម Apink ដែលជា Kpop ជំនាន់ទី៣គឺ Bomi។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ គេបានឲ្យដឹងថា Bomi បានបង្កាត់ភ្លើងស្នេហ៍ជាមួយនឹង ផលិតករម្នាក់ឈ្មោះថា Rado ដែលលោកស្ថិតនៅក្រោយផលិតកម្ម HIGHUP Entertainment ហើយអ្នកទាំងពីរបានស្គាល់គ្នាតាមរយៈការផលិតចម្រៀងនេះ ដោយកាលពីឆ្នាំ២០១៦ លោក Rado ជាអ្នកសរសេរចម្រៀងបទ Only One ឲ្យក្រុម Apink។
លើសពីនោះ គេបញ្ជាក់ទៀតថា Bomi និង Rado មានការគាំទ្រគ្នាខ្លាំងណាស់ទៅវិញទៅមក ហើយបច្ចុប្បន្នពួកគេបានភ្ជាប់ពាក្យរួចរាល់ហើយ។ គួរបញ្ជាក់ផងដែរថា Bomi និង Rado បានទាក់ទងគ្នាតាំងពីឆ្នាំ២០១៧មកម្ល៉េះ គិតមកដល់សព្វថ្ងៃគឺ៨ឆ្នាំហើយ៕
ប្រភព៖ Koreaboo