កម្សាន្ត៖ កាលពីថ្មីៗនេះ កីឡាករបាល់ទាត់ដ៏ល្បីល្បាញមួយរូបគឺ លោក Declan Rice បានធ្វើឲ្យមហាជនមានការរំជួលចិត្តជាខ្លាំង ដោយសារការបង្ហោះសាររបស់លោកឆ្លើយតបទៅនឹងការរិះគន់វាយប្រហារទៅកាន់រូបសម្រស់ភរិយារបស់លោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមហាជននៅក្នុងបណ្ដាញសង្គមបាននាំគ្នាវាយប្រហារទៅកាន់មិត្តស្រីរបស់កីឡាកររូបនេះជាប្រចាំថា នាងមានរូបរាងធាត់ សម្រស់មិនសូវស្អាត មិនចេះតែងខ្លួន តើមានចំណុចពិសេសណា ដែល Declan ព្រមនៅជាមួយនាង។
ជាមួយគ្នានេះ កីឡាករដែលមានតម្លៃខ្លួន ១០៥លានអឺរ៉ូ លោកជាខ្សែបម្រើការពារជម្រើសជាតិអង់គ្លេស និងជាកីឡាករក្រុមកាំភ្លើងធំ Arsenal គឺ Declan Rice បានបង្ហោះរូប៤សន្លឹកដោយសរសេរថា៖
“ប្រពន្ធខ្ញុំ នាងនៅជាមួយខ្ញុំតាំងពីខ្ញុំនៅមិនទាន់មានអ្នកណា និងមិនទាន់មានអ្វីទាល់តែសោះ ដូច្នេះកុំខ្វល់ពីមនុស្សដែលនិយាយពីយេីង បងនៅជាមួយអូនជារៀងរហូត។"
ក្រោយពីលោកបានបង្ហាញក្ដីស្រឡាញ់ពិតដែលមិនគិតពីរូបសម្រស់នេះ បានធ្វើឲ្យមហាជនទូទាំងពិភពលោកមានការកោតសរសើរចំពោះបេះដូងដ៏បរិសុទ្ធរបស់លោកជាខ្លាំង ហើយថែមទាំងប្រាថ្នាចង់បានបុរសដូចជាលោកមកធ្វើជាគូជីវិតទៀតផង ព្រោះនៅក្នុងយុគសម័យនេះ គេគិតរូបសម្រស់ជារឿងសំខាន់៕