អាយុ៥៤ហើយ តែកុំមើលរាង Jennifer Lopez ក្មេ»-ងល្មមៗសុំខ្មាស

//s9.kh1.co/16/16eef6bc63f214200a4a7b613c3b3c400d14d8e1.jpg
តារា & កម្សាន្ដ

 ២៣-មេសា-២០២៤ ៨ព្រឹក · ១១ ថ្ងៃមុន

ថ្មីៗនេះ Jennifer ក៏បានចេញមករាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសាជាថ្មីម្ដងទៀត ក្រោយបង្ហាញខ្លួនដោយស្លៀករ៉ូបពណ៌សាច់

អាមេរិក៖ Jennifer Lopez ឬហៅថា JLO គឺមិនត្រឹមតែជាតារាចម្រៀងផបដ៏ល្បីល្បាញរបស់អាមេរិកទេ តែរាល់បទចម្រៀងរបស់នាងគឺមានបង្ហាញជាក្បាច់រាំយ៉ាងពិសេស ប្រកបដោយភាពរស់រវើក ដែលមិនសូវមានតារាចម្រៀងអាមេរិកណាធ្វើបានដូចឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennifer Lopez
Jennifer Lopez

បើនិយាយពីជីវិតឯកជនវិញ ពេលនេះ Jennifer ដែលមានអាយុ៥៤ឆ្នាំបានរៀបការជាមួយលោក Ben Affleck និងតែងតែចេញមកបង្ហាញភាពផ្អែមល្ហែមជារឿយៗ។

Jennifer Lopez និងស្វាមី
Jennifer Lopez និងស្វាមី

យ៉ាងណាមិញ ថ្មីៗនេះ Jennifer ក៏បានចេញមករាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសាជាថ្មីម្ដងទៀត ក្រោយបង្ហាញខ្លួនដោយស្លៀករ៉ូបពណ៌សាច់ វាលក្លៀក រឹបរាង ដែលជារ៉ូបសាមញ្ញសម្រុងពាក់កណ្ដាលកំភួនជើង តែបែរជាលើកសម្រស់តារាស្រីរូបនេះឲ្យកាន់តែឃើញក្មេងជាងវ័យ ដោយសាររាងកាយរបស់នាងនៅតែស្វ៊ែលស្អាត។

ភ្លាមៗបន្ទាប់ពីបានឃើញរូបភាពនេះ អ្នកគាំទ្រមានការកោតសរសើរនាងជាខ្លាំង ដែលពូកែថែរាងនិងស្បែកឲ្យមើលទៅក្មេងជាងវ័យទោះអាយុដល់ពាក់កណ្ដាល១០០ហើយក្ដី៕  

រូ​បភាពថ្មីរបស់ Jennifer Lopez
រូ​បភាពថ្មីរបស់ Jennifer Lopez
រូ​បភាពថ្មីរបស់ Jennifer Lopez
រូ​បភាពថ្មីរបស់ Jennifer Lopez
រូ​បភាពថ្មីរបស់ Jennifer Lopez
រូ​បភាពថ្មីរបស់ Jennifer Lopez
រូ​បភាពថ្មីរបស់ Jennifer Lopez
រូ​បភាពថ្មីរបស់ Jennifer Lopez

ប្រភពpagesix

Sok Navin
N.V

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T