វីដេអូនេះបង្ហាញកាន់តែច្បាស់ថា គ្រាប់បាល់របស់ Lamine Yamal យប់មិញចូល ឬមិនចូល?

//s9.kh1.co/29/29837dff363030ebe5fb0de57aae70f256983a5d.jpg
កីទ្បា

 ២២-មេសា-២០២៤ ២ល្ងាច · ១២ ថ្ងៃមុន

វីដេអូនេះបង្ហាញកាន់តែច្បាស់ថា គ្រាប់បាល់របស់ Lamine Yamal យប់មិញចូល ឬមិនចូល

បរទេស៖ ថ្វីដ្បិតតែការប្រកួតរវាង Real Madrid និង Barcelona បានបញ្ចប់ទៅហើយក្តី ប៉ុន្តែសង្គ្រាមពាក្យសម្តីរវាងអ្នកគាំទ្រនៅតែបន្តឡើងកម្តៅ បន្ទាប់ការប្រកួតយប់មិញហាក់មានភាពចម្រូងចម្រាស់បន្តិចជុំវិញគ្រាប់បាល់របស់ Lamine Yamal។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាការពិតណាស់ កាលពីយប់មិញនេះត្រូវនឹងថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២៤ ក្រុមម្ចាស់ផ្ទះ Real Madrid បានយកឈ្នះទៅលើក្រុមភ្ញៀវ Barcelona ក្នុងលទ្ធផលទាំងប្រផិតប្រផើយ ៣ ទល់នឹង ២ ខណៈលទ្ធផលបែបនេះ គឺបានធ្វើឱ្យក្រុមរបស់លោក Carlo Ancelotti មានឱកាសកាន់តែខ្ពស់ ក្នុងការលើកពាន La Liga នៅរដូវកាលនេះ ដោយបច្ចុប្បន្នពួកគេកំពុងឈរនៅកំពូលតារាង មានពិន្ទុវ៉ាដាច់ Barcelona ដល់ទៅ ១១ ពិន្ទុឯណោះ។

ងាកមកកាន់ការប្រកួតយប់មិញវិញ ទាក់ទងនឹងគ្រាប់របស់ Yamal អ្វីៗហាក់មានភាពចម្រូងចម្រាស់បន្តិច ក្រោយការស៊ុតរបស់គេ ស្រាប់តែមានមតិខ្លះថាបាល់នេះចូល ហើយមតិខ្លះទៀតគឺបានយល់ស្របជាមួយការសម្រេចចិត្តរបស់លោកអាជ្ញាកណ្តាល ដែលបានបដិសេធថាបាល់នេះមិនចូលនោះទេ។

រូបភាព
រូបភាព

ខាងក្រោមនេះគឺជាវីដេអូកាន់តែច្បាស់ ដែលបង្ហាញថាបាល់នេះចូលឬមិនចូល៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T