អស់ទាស់! Bellingham ស៊ុតមួយគ្រាប់ចុងម៉ោងឡើងចង់ធ្លុះសំណាញ់ទី ជួយឱ្យ R.Madrid បំបាក់ Barca ៣-២(មានវីដេអូ)

//s9.kh1.co/78/7853a19b829ea251dc72e786a26e7a1a5dbabe64.jpg
កីទ្បា

 ២២-មេសា-២០២៤ ១១ព្រឹក · ១២ ថ្ងៃមុន

Bellingham ស៊ុតមួយគ្រាប់ចុងម៉ោងឡើងចង់ធ្លុះសំណាញ់ទី ជួយឱ្យ R.Madrid បំបាក់ Barca ៣-២

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៤ ក្រុមអធិរាជស Real Madrid បានបើកទ្វាកីឡដ្ឋាន Santiago Bernabeu របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Barcelona នៅក្នុងការប្រកួតសប្តាហ៍ទី ៣២ នៃក្របខណ្ឌ La Liga របស់ អេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមម្ចាស់ផ្ទះ Real Madrid ហាក់ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Barcelona ក្នុងលទ្ធផល ៣ ទល់នឹង ២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ២ គ្រាប់របស់ Barcelona គឺរកបានដោយ Andreas Christensen នៅនាទីទី ៦ និងមួយគ្រាប់ទៀតរកបានដោយ Fermin Lopez នៅនាទីទី ៦៩ ចំណែក ៣ គ្រាប់របស់ Real Madrid វិញ គឺរកបានដោយ Vinicius Jr. នៅនាទីទី ១៨ (P), Lucas Vazquez នៅនាទីទី ៧៣ និងគ្រាប់ចុងក្រោយរកបានដោយ Jude Bellingham នៅនាទីទី ៩០+១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Real Madrid ឥឡូវ​នេះកំពុងឈរនៅកំពូលតារាងនៃក្របខណ្ឌ La Liga មាន ៨១ ពិន្ទុក្នុងដៃ វាដាច់ក្រុមលេខ ២ Barcelona រហូតដល់ទៅ ១១ ពិន្ទុឯណោះ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T