ប៊ិះកូនបិសាច! Man UTD ដាក់គេ ៣គ្រាប់មុន ចុងក្រោយឱ្យគេតាមស្មើវិញ តែអាចយកឈ្នះបានវិញនៅវគ្គបាល់កាត់សេចក្តី១១ម៉ែត្រ(មានវីដេអូ)

//s9.kh1.co/6f/6f31a4b808a5aed05fda67102a8f26ff3d9339d8.jpg
កីទ្បា

 ២២-មេសា-២០២៤ ១០ព្រឹក · ១២ ថ្ងៃមុន

Man UTD ដាក់គេ ៣គ្រាប់មុន ចុងក្រោយឱ្យគេតាមស្មើវិញ តែអាចយកឈ្នះបានវិញនៅវគ្គបាល់កាត់សេចក្តី១១ម៉ែត្រ

បរទេស៖ កាលពីយប់មិញនេះ ត្រូវនឹងថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២៤ ក្រុមមកពីលីគទី ២ អង់គ្លេស Coventry បានជួបតទល់គ្នាជាមួយក្រុមបិសាចក្រហម Manchester United នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FA Cup។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើគឺពិតជាតានតឹងមែនទែន ដោយ Man UTD រកបានគ្រាប់បាល់នាំមុខបីគ្រាប់មុនទៅហើយ ដែលស៊ុតបញ្ចូលទីដោយ Scott McTominay, Harry Maguire និង Bruno Fernandes តែចុងក្រោយខាងក្រុម Coventry ក៏រកគ្រាប់បាល់បានតាមស្មើមកវិញ ដែលស៊ុតបញ្ចូលទីដោយ Ellis Simms, Callum O'Hare និង Haji Wright។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

លុះការប្រកួត ៩០ នាទីពេញ បូកជាមួយម៉ោងបន្ថែម ១៥ នាទីពីរដងក្រុមទាំងពីរស្មើគ្នា ៣ ទល់នឹង ៣ បែបនេះ ចុងក្រោយការប្រកួតក៏តម្រូវឱ្យស៊ុតបាល់កាត់សេចក្តី ១១ ម៉ែត្រ ដើម្បីរកអ្នកឈ្នះជាផ្លូវការ ហើយជាលទ្ធផល Man UTD បានយកឈ្នះលើក្រុម Coventry ក្នុងលទ្ធផល ៤ ទល់នឹង ២។

គួរបញ្ជាក់ថា Man UTD បានកក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន FA Cup ជាផ្លូវការហើយ ដោយពួកគេនឹងត្រូវជួបគ្នាជាមួយក្រុមរួមទីក្រុង Manchester City នៅថ្ងៃទី ២៥ ខែ ឧសភា ខាងមុខ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T