កម្សាន្ត៖ ថ្មីៗនេះ តារាស្រី Pairs Hilton បានបង្ហាញរូបថតកូនស្រីរបស់នាង ដែលមានវ័យ ៥ ខែ ជាលើកដំបូង ដែលកំពុងទាក់ទាញការចាប់អារម្មណ៍ នៅបណ្ដាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីថ្ងៃទី ១៩ ខែមេសា តារាស្រី Paris Hilton បានចែករំលែកនៅលើ Instagram ពីរូបថតក្រុមគ្រួសារដ៏រីករាយរបស់នាង ជាមួយអ្នកគាំទ្រ នៅពេលដែលនាង បានសម្រេចចិត្តបង្ហាញមុខកូនស្រីរបស់ខ្លួន។
តាមរយៈរូបថត កូនស្រីតូចរបស់ Paris បានអង្គុយលើភ្លៅម្តាយ ពាក់ឈុតពណ៌ផ្កាឈូក និងបូដែលត្រូវគ្នា។ ជាពិសេស កូនស្រីរបស់នាង ថែមទាំង ត្រូវបានគេសរសើរថា មានមុខដូចតុក្កតា និងស្រដៀងទៅនឹងម្តាយរបស់នាង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖