បរទេស៖ លោក Pep Guardiola គ្រូបង្វឹករបស់ក្រុមមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងកំណត់មុខសញ្ញាលើខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ Bayern Munich កីឡាករ Jamal Musiala ដើម្បីមកពង្រឹងក្រុមនៅរដូវកាលក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Pep បានបង្ហាញការចាប់អារម្មណ៍លើកខ្សែបម្រើសញ្ជាតិ អាល្លឺម៉ង់ រូបនេះ បន្ទាប់ពី Man City ធ្លាក់ចេញពីពាន Champions League ថ្មីៗនេះ ក្រោយពួកគេបរាជ័យក្រោមថ្វីជើងក្រុម Real Madrid នៅជើងទី ២ ក្នុងវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ ៤ ទល់នឹង ៣។
ជុំវិញលទ្ធផលនេះ គឺបានធ្វើឱ្យលោក Pep រួមទាំង Man City ទាំងមូលហាក់មានការខកចិត្តជាខ្លាំង ហើយឥឡូវនេះពួកគេកំពុងស្វែងរកកីឡាករដែលមានគុណភាពថ្មីម្នាក់ទៀតដើម្បីមកពង្រឹងក្រុម ក្នុងនោះយោងតាមការចុះផ្សាយដោយកាសែត The Guardian បានឱ្យដឹងថា ក្រុមមេឃខៀវកំពុងតែរៀបចំលើការផ្ទេរយក Musiala ពី Bayern នៅរដូវក្តៅនេះ៕
ប្រភព៖ Sportbible