ស្វាមី សាន់ឆាយ ស្រាប់តែនិយាយបែបនេះ ពេលមិនបានទិញចិញ្ចៀនរៀបការឲ្យភរិយា

//s9.kh1.co/63/636dae03096705f89fbabaa5916117d3145cfc41.jpg
តារា & កម្សាន្ដ

 ១៩-មេសា-២០២៤ ៩ព្រឹក · ១៣ ថ្ងៃមុន

លោក DJ Koo ដែលត្រូវជាស្វាមីតារាស្រី Barbie Hsu បានលើកឡើងអំពីរឿងដែលមិនបានទិញចិញ្ចៀនរៀបការឲ្យភរិយា។

កម្សាន្ត៖ ថ្មីៗនេះ តាមរយៈប្រភព Sohu បានរាយការណ៍ថា លោក Koo Jun Yup (DJ Koo) ដែលជាស្វាមីរបស់តារាស្រី Barbie Hsu បានចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយ នៅក្នុងប្រទេសកូរ៉េ។ ខណៈ ក្នុង​កម្មវិធី​នោះ តារា​ចម្រៀង​ប្រុស​រូប​នេះ ​ត្រូវ​បាន​គេ​ចោទ​សួរ អំពី​ការ​មិន​ទិញ​ចិញ្ចៀន​អាពាហ៍ពិពាហ៍​ឲ្យ​បាន​ត្រឹម​ត្រូវ ​ឲ្យ​ភរិយា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Barbie Hsu 
Barbie Hsu 

យ៉ាងណាមិញ ប្រឈម​មុខ​នឹង​ការ​រង​ការ​រិះគន់​ ពី​រឿងមួយនេះ លោក Koo Jun Yup បាន​ឆ្លើយ​តប​យ៉ាង​ស្ងប់​ស្ងាត់​ថា៖

មិនមែន​​ខ្ញុំ​កំណាញ់ ឬ​គ្មាន​លុយ​ទិញ​ចិញ្ចៀន​រៀបការ​ឲ្យ​ប្រពន្ធ​ទេ ដឹង​ទេ ​បើ​ខ្ញុំ​ក៏​ទិញ​ចិញ្ចៀន​ឲ្យ​ប្រពន្ធ​ដែរ ចំណង​អាពាហ៍ពិពាហ៍​របស់​យើង​នឹង​មិន​ពិសេស ឬ​មិន​អាច​បំភ្លេច​បាន​នោះ​ទេ។ ស្នាម​សាក់​ចិញ្ចៀន​ គឺ​ខុស​ប្លែក​ពី​គេ មិន​ងាយ​ដក​ចេញ​បាន ​ដូច​ការ​ស្រឡាញ់​គ្នា​យ៉ាង​ខ្ជាប់​ខ្ជួន​របស់​ប្ដី​ប្រពន្ធរបស់ពួកយើងនោះទេ។

DJ Koo
Barbie Hsu និងស្វាមី DJ Koo
Barbie Hsu និងស្វាមី DJ Koo

លើសពីនេះ បើតាម Koo Jun Yup អាពាហ៍ពិពាហ៍របស់តារាប្រុសរូបនេះ ជាមួយនឹង Barbie Hsu ប្រឈមមុខនឹងរឿងអាស្រូវជាច្រើនបន្ទាប់ពីពួកគេរៀបការ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​រឿង​ស្នេហា​របស់​ពួក​គេ​ នៅ​តែ​មាន​ភាព​រ៉ូមែន​ទិច​និង​សប្បាយ​រីក​រាយ ខណៈលោក Koo Jun Yup បានចែករំលែកថា អាថ៌កំបាំងក្នុងការរក្សាទំនាក់ទំនងរវាងខ្លួន និង ភរិយាឱ្យរឹងមាំ គឺតែងតែបង្ហាញពីភាពស្មោះត្រង់ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
DJ Koo
DJ Koo
Barbie Hsu និងស្វាមី DJ Koo
Barbie Hsu និងស្វាមី DJ Koo
Barbie Hsu និងស្វាមី DJ Koo
Barbie Hsu និងស្វាមី DJ Koo
Barbie Hsu និងស្វាមី DJ Koo
Barbie Hsu និងស្វាមី DJ Koo
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T