ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png
សង្គម

 ១៨-មេសា-២០២៤ ១១ព្រឹក · ១៣ ថ្ងៃមុន

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃកន្លងមកថ្មីៗនេះ ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត សរុបប្រមាណ ៥លាន៣សែននាក់។

កំពង់ចាម៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃកន្លងមកថ្មីៗនេះ ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត សរុបប្រមាណ ៥លាន៣សែននាក់ នេះបើយោងតាម ការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម រយៈពេល ៤ថ្ងៃ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត សរុបជាង ៥លាន៣សែននាក់។

យោងតាមរបាយការណ៍របស់លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ឲ្យដឹងនៅថ្ងៃទី១៧ ខែមេសា នេះថា ក្នុងព្រឹត្តិការណ៍សង្ក្រាន្ត រយៈពេល ៤ថ្ងៃ ខេត្តកំពង់ចាម បានទទួលភ្ញៀវទេសចរ មកចូលរួមលេងកម្សាន្ត នៅតាមកន្លែងកម្សាន្ត រមណីយដ្ឋាននានា និងស្នាក់នៅ ក្នុងខេត្តកំពង់ចាម សរុបប្រមាណ ៥ ៣៥៥ ៦៥៥ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស មានចំនួន ៥១៤ នាក់៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T