នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ៤ថ្ងៃ ពលរដ្ឋខ្មែរជាង ២១លាននាក់ ទេសចរបរទេស១១ ម៉ឺននាក់ដើរលេងកម្សាន្តទូទាំងប្រទេស

//s9.kh1.co/05/052cb485549eac9c0a4412a7be4435670f979577.png
Khmerhome

 ១៨-មេសា-២០២៤ ៩ព្រឹក · ១៣ ថ្ងៃមុន

ស្ថិតិប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេសដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ទេសចរជាតិសរុបប្រមាណ ២១.៧០លាននាក់ និងទេសចរបរទេស ប្រមាណ ១១ម៉ឺននាក់។

https://s9.kh1.co/__image/w=650,h=366,q=100/f5/f545b57c7f9897916f3e2dfc1ce98d1405b8c0a1.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ស្ថិតិប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេសដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ទេសចរជាតិសរុបប្រមាណ ២១.៧០លាននាក់ និងទេសចរបរទេស ប្រមាណ ១១ម៉ឺននាក់។ បើតាម មន្ទីរទេសចរណ៍រាជធានី ខេត្ត។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួនកើនឡើងច្រើន ដោយរយៈពេលពិធីបុណ្យមានដល់៤ថ្ងៃ។

ក្នុងពេលដែលពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិឆ្នាំ២០២៣ មានរយៈពេលត្រឹមតែ៣ថ្ងៃ ដែលមានប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ១៣,១៣លាននាក់ ប៉ុណ្ណោះ។

ចំនួនភ្ញៀវទាំងជាង ២១លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស។ ចំនួនបងប្អូនប្រជាជន ដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា។

គូសបញ្ជាក់ថា ក្នុងចំណោម២៥ រាជធានី-ខេត្ត មានខេត្តកំពង់ចាមទទួលបានភ្ញៀវទសចរច្រើនជាងគេប្រមាណ ៥,៣៤៩,៨១១នាក់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T