តារា & កម្សាន្ដ
១៧-មេសា-២០២៤ ៩ព្រឹក · ១៣ ថ្ងៃមុនក្រុមចម្រៀងនារី LE SSERAFIM របស់ផលិតកម្ម HYBE បានបង្ហាញខ្លួនអង្រួនឆាកតន្ត្រី"Coachella" ឆ្នាំ២០២៤។
អាមេរិក៖ នាថ្ងៃទី១៣ខែមេសាកន្លងទៅនេះ ក្រុមចម្រៀងនារី LE SSERAFIM របស់ផលិតកម្ម HYBE បានបង្ហាញខ្លួនអង្រួនឆាកតន្ត្រី ក្នុងព្រឹត្តិការណ៍ការប្រគុំតន្ត្រីដ៏ធំនៅឯទីក្រុង Indio រដ្ឋកាលីហ្វ័រញ៉ា ឈ្មោះថា "Coachella" ឆ្នាំ២០២៤។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស LE SSERAFIM
ក្នុងនោះដែរ ក៏មានការចូលរួមសម្ដែងនិងច្រៀងពីតារាចម្រៀងទាំងនៅអាមេរិក និងនៅកូរ៉េ ដូចជា Ice Spice, Doja Cat, Lana del Rey និង Justin Bieber ជាដើម ហើយ LE SSERAFIM និង ATEEZ ក៏ជាក្រុមចម្រៀង KPOP ដែលសម្ដែងនៅទីនោះផងដែរ។
LE SSERAFIM LE SSEARFIM បានសម្ដែងបទ ANTIFRAGILE , FEARLESS, The Great Mind , 1-800-hot-n-fun, UNFORGIVEN, Eve, Psyche & the Bluebeard's Wife , PERFECT NIGHT, Smart,Easy និង Fire in my belly ផងដែរ។
LE SSERAFIM យ៉ាងណាមិញការសម្ដែងរបស់ ពួកគេបានទទួលមតិរិះគន់យ៉ាងច្រើនដោយសារតែ សំឡេងច្រៀងអំឡុងពេលផ្សាយផ្ទាល់ ដែលគ្មានជំនួញពីឧបករណ៍ជាពិសេសគឺ Sakura ដែលអ្នកទស្សនាសឹងតែមិនឮនាងច្រៀង។
Sakura ឆ្លើយតបទៅនឹងការរិះគន់នេះ Sakura បានបង្ហោះសាមួយនៅ Weverse កាលពីថ្ងៃទី១៥ខែមេសាថា៖
ពួកយើងទើបតែបានចេញច្រៀងកាលពីពីរឆ្នាំមុន និងបានធ្វើការប្រគុំតន្ត្រីទេសចរណ៍តែម្ដងទេ និងបានមកឈរយ៉ាងមានមោទកភាពនៅឆាករបស់ Coachella និងបានធ្វើឲ្យខ្លួនឯងរីករាយ ព្រមទាំងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តហើយសម្រាប់ការសម្ដែងមួយនេះ។ នេះជាថ្ងៃមួយដែលបានបញ្ជាក់អត្ថន័យដល់ LE SSERAFIM និងខ្ញុំផ្ទាល់។ FEARNOTs អ្នកនឹងប្រឈមជាមួយនឹងការប្រកួតប្រជែងនិងភាពអយុត្តធម៌ក្នុងជីវិត ប៉ុន្តែមានតែអ្នកខ្លួនឯងទេដឹងថាអ្នកបានចួបអ្វី។ខ្ញុំពិតជាបានខិតខំសម្ដែងលើឆាកនេះណាស់ មានទាំងចួបការលំបាកផង និងសប្បាយផង។ នៅថ្ងៃសម្ដែង ខ្ញុំជឿជាក់ថាខ្ញុំបានបង្ហាញអ្វីគ្រប់យ៉ាងហើយ។ ក្នុងភ្នែកអ្នកខ្លះ ពួកគេមុខជាគិតថាខ្ញុំពិតជាក្មេងខ្ចីណាស់ ប៉ុន្តែគ្មានអ្នកណាម្នាក់ល្អគ្រប់ដប់ទេ ហើយក្នុងចំណោមឆាកសម្ដែងទាំងអស់ នេះគឺជាឆាកដែលពួកយើងខំប្រឹងនិងបង្ហាញយ៉ាងល្អបំផុត។ ដូច្នេះខ្ញុំពិតជាចង់ក្លាយជាក្រុមមួយដែលកាន់តែល្អ និងចង់ខំប្រឹងប្រែងឲ្យកាន់តែខ្លាំងជាងនេះ។
Sakura Sakura ប្រភព ៖ koreaboo